ព្រះមហាក្សត្រ ឆាលស៍ (Charles) បានមានបន្ទូលថា ចក្រភពអង់គ្លេសនឹងជំរុញការចំណាយលើវិស័យការពារជាតិ ពង្រឹងតួនាទីរបស់អង្គការណាតូ ក្នុងការធានាសន្តិសុខអឺរ៉ុប និងបន្តគាំទ្រអ៊ុយក្រែន។

ព្រះអង្គបានមានបន្ធូលនៅក្នុងពិធីបើកសម័យប្រជុំសភាថ្មីថា៖«នៅក្នុងពិភពលោកដ៏ច្របូកច្របល់នេះ រដ្ឋាភិបាលរបស់ព្រះអង្គនឹងបន្តអនុវត្តគោលនយោបាយការបរទេស ដោយផ្អែកលើការវាយតម្លៃដោយស្ងប់ស្ងាត់អំពីផលប្រយោជន៍ជាតិ»។ «រដ្ឋមន្ត្រីរបស់ព្រះអង្គនឹងស្វែងរកការកែលម្អទំនាក់ទំនងជាមួយដៃគូអឺរ៉ុប ជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងសន្តិសុខអឺរ៉ុប»។
ព្រះអង្គបានកត់សម្គាល់ថា រដ្ឋាភិបាលអង់គ្លេស «នឹងបន្តការគាំទ្រយ៉ាងជាប់លាប់»ចំពោះអ៊ុយក្រែន។

ព្រះមហាក្សត្រ ឆាលស៍ បានមានបន្ទូលបន្ថែមថា រដ្ឋាភិបាលអង់គ្លេស «នឹងបន្តលើកកម្ពស់សន្តិភាពរយៈពេលវែងនៅមជ្ឈិមបូព៌ា និងដំណោះស្រាយរដ្ឋពីរនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន។ រដ្ឋាភិបាលរបស់ ព្រះអង្គក៏នឹងគាំទ្រការប្តេជ្ញាចិត្តដែលមិនអាចបំបែកបានរបស់ចក្រភពអង់គ្លេសចំពោះអង្គការណាតូ និង សម្ព័ន្ធមិត្តណាតូទាំងអស់ រួមទាំងតាមរយៈការបង្កើនការចំណាយលើវិស័យការពារជាតិជាបន្តបន្ទាប់»៕