សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល

2022/04/14 04:40:06 pm        4.9 K

ព្រះសីហនុ៖ នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​បុត្រាបុត្រី និង​ចៅៗ​ជាទី​ស្រឡាញ់​របស់​សម្តេចបាន​ប្រារព្ធ​ពិធី​ទទួល​អំណរ​សាទរទេវតា​ឆ្នាំ​ថ្មី​ ស្ថិតនៅ​ភូមិគ្រឹះ​របស់​សម្តេច​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ខណៈ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​មួយ​នេះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស បាន​កំពុងតែ​ប្រារព្ធ​យ៉ាង​សប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សន្តិភាព​។​

សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​ទាំង​គ្រួសារ​បាន​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២​ កន្លង​ទៅ​នេះ​ដើម្បី​លំហែ​កាយ និង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ពិធីបុណ្យ​នេះ​បាន​នឹង​កំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២​។​ ​សូម​បញ្ជាក់​ថា ទេវតា​ឆ្នាំ​ថ្មី ឆ្នាំខាល ចត្វា​ស័ក ព្រះ​នាង​កិ​រិ​ណី​ទេវី បុត្រី​ទី​៥ នៃ​កបិល​មហាព្រហ្ម បាន​យាង​ចុះ​មក​ឃុំគ្រង​ចក្រវាឡ​យើង​នេះនៅ​វេលា​ម៉ោង ​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត​ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ​២៥៦៥ ត្រូវ​និង​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និង​ចៅៗ​ជាទី​ស្រឡាញ់​ទាំងអស់​បាន​អញ្ជើញ​បូជា​ទៀន​ធូប​ ទឹកអប់ ​ប្រេងម្សៅ​ថ្វាយ និង​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​ដែល​យាង​មក​ឃុំគ្រង​ចក្រ​វា​ឡ​យើង​នេះ ក្នុង​ទឹកចិត្ត​ជ្រះថ្លា និង​មាន​ស្នាមញញឹម​នោះ​។​

​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​ដល់​ជនរួមជាតិ​ខ្មែរ​គ្រប់រូប​ដែល​កំពុង​រស់​នៅ​ក្នុង និង​ក្រៅ​ប្រទេស មន្ត្រីរាជការ នាយទាហាន ពលទាហាន​នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​បាន​នឹងកំពុង​បំពេញភារកិច្ច​ការពារ​អធិបតេយ្យ បូរណភាពទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ និង​មនុស្សធម៌​នៅ​ក្រៅ​ប្រទេស នាយ​នគរបាល ពល​នគរបាល​ដែល​បាន​នឹង​កំពុង​រួមចំណែក​ការពារ​បូរណភាព​ទឹកដី និង​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​មាតុភូមិ​លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ ក្មួយៗ​សិស្សានុសិស្ស និស្សិត យុវជន​យុវនារី កម្មករ​-​កម្មការិនី កសិករ និយោជិត ធុរជន និង​វិនិយោគិន​ដែល​កំពុង​ប្រកប​ធុរកិច្ច​នៅ​លើ​ទឹកដី​កម្ពុជា សូម​ទទួល​បាន​នូវ​ភាព​ជោគជ័យ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ និង​សូម​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធិក្នុង​លោក សូម​ជួយ​ថែរក្សា​ប្រជាជន​ខ្មែរ​ដែល​រស់​នៅ​ក្នុង ​និង​ក្រៅ​ប្រទេស​ទាំងអស់​សូម​ឱ្យ​រួចផុត​ពី​ជំងឺ​កូ​វីដ​-១៩​ នេះ​ផង​ដែរ​។​

​សម្តេច​តេ​ជោ​ ហ៊ុន សែន ក៏បាន​បួងសួង​សូម​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម​កិ​រិ​ណី​ទេវី ជួយ​អភិបាល​គ្រប់គ្រង ជួយ​បីបាច់​ថែរក្សា​គាំពារ និង​ប្រសិទ្ធ​ពរជ័យ​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប​ឱ្យ​មាន​សមាន​ចិត្តជា​កុសល យោគយល់​គ្នា រួបរួមសាមគ្គី​គ្នា​ជា​មហា​​គ្រួសារ​ខ្មែរ​តែមួយ​នៅ​លើ​ទឹកដី​មាតុភូមិ​អង្គរ​ជាទី​ស្នេហា ដោយ​សេចក្តី​សុខ​ក្សេមក្សាន្ត និង​ប្រកបដោយ​កិត្តិយ​ស សេចក្តី​ថ្លៃថ្នូរ​ក្នុង​ឯករាជ្យ សន្តិភាព​សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​ត​រៀង​ទៅ​។​ ​ក្រៅពី​ចូលរួម​អបអរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេច​ទាំង​ទ្វេ​ក៏​នឹង​ប្រារព្ធ​ពិធីបុណ្យ​អភិសេកតាម​គន្លង​ប្រពៃណី​សាសនា ​នូវ​រូបសំណាកព្រះថោង​នាងនាគ​នា​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ​ផង​ដែរ ខណៈ​រូបសំណាក​នេះ​គឺជា​រូប​បដិមា​ស្ពាន់​ធំ​ជាង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សាងសង់​ពី​ស្ពាន់​មាន​ទម្ងន់​សរុប ៦០​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១​ម៉ែត្រ តម្កល់​លើ​បល្ល័ង្ក​កម្ពស់ ៦.៣៤​ម៉ែត្រ​ឈរបង្ហាញខ្លួន​ដ៏​ស្កឹមស្កៃ​នៅ​ចំ​កណ្ដាល​រង្វង់​មូល​ព្រះថោង​នាងនាគ ដែល​មាន​អង្កត់​ផ្ចិត ៩៩​ម៉ែត្រដោយ​បែរ​ព្រះ​ភក្ត្រ​ឆ្ពោះ​ទៅ​សមុទ្ររាម ទ្រង់​ដំណើរ​យាង​ទៅ​ជួប​ព្រះ​មាតាបិតា​នៅ​ឋាន​ភុជង្គនាគ ជា​និម្មិត​រូប​នៃ​ការ​កកើត​ទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដែល​មាន​អាយុ​កាល​ដ៏​យូរលង់​ណាស់​មក​ហើយ​៕ ​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm