មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា យ៉ាងហោចណាស់ទាហាន ៥នាក់ និងជនសកម្មប្រយុទ្ធ ៧នាក់ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នា នៅក្នុងខេត្ត Balochistan ភាគនិរតីដែលមានភាពចលាចលរបស់ប្រទេសប៉ាគីស្ថាន។
ពួកគេបាននិយាយថា គ្រាប់បែកកែច្នៃមួយគ្រាប់ ត្រូវបានបំផ្ទុះ នៅជិតក្បួនរថយន្តរបស់កងទ័ពព្រំដែន ហើយបន្ទាប់មកមានការប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធ។
មន្ត្រីជាន់ខ្ពស់ម្នាក់ បានប្រាប់សារព័ត៌មាន AFP ថា៖«ទាហាន ៥នាក់ ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ»។
ប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងអំឡុងពេលប្រតិបត្តិការ ក្រុមភេរវករមួយក្រុម ត្រូវបានរកឃើញ និងត្រូវបានវាយប្រហារភ្លាមៗដោយទាហាន។ ក្នុងអំឡុងពេលបាញ់ប្រហារតគ្នានោះ ភេរវករចំនួន ៧នាក់ ត្រូវបានសម្លាប់»៕

