យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ បានព្រមានថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចមានការប៉ះទង្គិចគ្នាមិនខាន ប្រសិនបើបញ្ហាកោះតៃវ៉ាន់ «មិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវ» ទេនោះ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ខណៈពេលដែលលោកបានស្វាគមន៍លោក Donald Trump នៅឯមហាសាលប្រជាជនចិន ដែលជាអគាររៀបចំពិធីផ្លូវការរដ្ឋរបស់ប្រទេសចិន លោក ស៊ី បានប្រាប់ប្រធានាធិបតីអាមេរិករូបនេះថា ស្ថានភាពកោះតៃវ៉ាន់ គឺជា «បញ្ហាដ៏សំខាន់បំផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិក»
លោកបានមានប្រសាសន៍បន្តថា៖ «ប្រសិនបើបញ្ហានោះត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ ទំនាក់ទំនងទ្វេភាគី នឹងទទួលបានស្ថិរភាពជារួម។ តែបើមិនដូច្នោះទេ ប្រទេសទាំង២ នឹងមានការប៉ះទង្គិចគ្នា និងសូម្បីតែអាចមានជម្លោះផងដែរ ដែលធ្វើឲ្យទំនាក់ទំនងទាំងមូលស្ថិតក្នុងហានិភ័យយ៉ាងខ្លាំង»។
លោក ស៊ី បានបញ្ជាក់ទៀតថា សន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ «មិនអាចផ្សះផ្សាបានឡើយ ប្រៀបដូចភ្លើង និងទឹក» ប្រសិនបើកោះតៃវ៉ាន់ទទួលបានឯករាជ្យ។ លោកបានសង្កត់ធ្ងន់ថា៖ «ការការពារសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺជាចំណុចរួមដ៏ធំបំផុតរវាងប្រទេសទាំង២»៕
