លោក Trump បង្ហាញពីលទ្ធផល​​វិជ្ជមាន ហើយ​លោក ស៊ី​ ព្រមានពីបញ្ហា​តៃវ៉ាន់ ខណៈជំនួប​កំពូល​បញ្ចប់

2026/05/14 11:35:36 pm        65

មន្ត្រីសេតវិមានម្នាក់ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគី​ចិនរបស់លោក គឺ​លោក ស៊ី ជីនពីង (Xi Jinping)​ បានបញ្ចប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំងហើយ​ នា​ថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ។ កិច្ចពិភាក្សានេះ ដែលមានរយៈពេលជាង ២ម៉ោង បានឃើញមេដឹកនាំកំពូល​​ទាំង២ ដោះស្រាយបញ្ហាលំបាកស្មុគស្មាញ​នានា​ ក្នុង​នោះ​រួមទាំងស្ថានភាព​តៃវ៉ាន់ ជាកោះស្វ័យ​គ្រប់គ្រង​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងថា ជាផ្នែក​នៃ​ដែន​ដី​របស់ខ្លួន​។

នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូលដែលគ្រប់គ្នា​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំងនោះ​​ មេដឹកនាំទាំង២ បានបង្ហាញនូវសំឡេង​​សុទិដ្ឋិនិយម ដោយសង្កត់ធ្ងន់លើលទ្ធភាពមាន​កិច្ចសហការ ខណៈដែលលោក ស៊ី បានគូសបញ្ជាក់ពីកោះ​តៃវ៉ាន់ថា ជាបញ្ហាចម្បង នៅក្នុងទំនាក់ទំនងទ្វេភាគី។

បញ្ហាកោះតៃវ៉ាន់ ដែលលោក ស៊ី​ ចាត់ទុក​ថា ជា​ «បញ្ហាសំខាន់បំផុត» នៅក្នុងទំនាក់ទំនងទ្វេភាគី បានលេច​ឡើង​បន្ទាប់ពីមាន​នូវ​ការថ្លែងសុន្ទរកថាបើកដ៏រីករាយដោយមេដឹកនាំទាំង២។

ជាមួយ​គ្នា​នេះ លោក ស៊ី​ បានលើក​ឡើង​នៅក្នុងសុន្ទរកថាបើករបស់លោកថា៖ «យើងគួរតែជាដៃគូ មិនមែនជាគូអរិ​ននោះ​ទេ។ យើងគួរតែជួយគ្នាទៅវិញទៅមកឲ្យទទួលបានជោគជ័យ និងរីកចម្រើនជាមួយគ្នា ហើយស្វែងរកវិធី​ដ៏​ត្រឹមត្រូវ​​ ដើម្បី​ឲ្យ​ប្រទេសធំៗ រួម​រស់នៅជាមួយគ្នាដោយ​មិន​មាន​ជម្លោះ​ នៅក្នុងយុគសម័យថ្មី»។

ជាង​នេះ​ទៀត លោក​បប្រធានាធិបតីចិនក៏បានសាទរ ចំពោះការចរចាពាណិជ្ជកម្មប្រកប​ដោយ​ភាព​វិជ្ជមានជាមួយសហរដ្ឋអាមេរិកផងដែរ។ មេដឹកនាំទាំង២​ បានជួបពិភាក្សា​ជាមួយ​គ្នា នៅមហាសាលប្រជាជនចិន​ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​ បន្ទាប់ពីមាន​នូវ​ពិធីស្វាគមន៍ដោយ​ឆ្មាំកិត្តិយស និងក្បួន​ដ៏អធិកអធម​​​ដែលត្រូវបានរៀបចំឡើង​យ៉ាងយកចិត្តទុកដាក់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm