អ៊ុយក្រែនរងការវាយប្រហារពីរុស្ស៊ី ធ្វើឲ្យមន្ទិលសង្ស័យចំពោះជំនួបរបស់លោក Trump-Xi ថានឹងអាចបញ្ចប់សង្រ្គាម

2026/05/14 11:59:11 pm        54

ពលរដ្ឋអ៊ុយក្រែនដែលកំពុងស្ទង់មើលកម្ទេចកម្ទីនៃការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីនៅជិតទីក្រុងគីវ បានបង្ហាញមន្ទិលសង្ស័យរបស់ពួកគេ ចំពោះជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ថានឹងអាចបញ្ចប់សង្រ្គាមមួយនេះ ។

ក្រុមមន្រ្តីនិយាយថា រុស្ស៊ីបានបើកការវាយប្រហារលើរដ្ឋធានីអ៊ុយក្រែន និងតំបន់ជាច្រើនទៀតកាលពីយប់កន្លងទៅ នៅក្នុងការវាយប្រហារមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំ ដែលបានសម្លាប់មនុស្សជាច្រើននាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និយាយថា ការបាញ់ស្រោចដោយយានដ្រូនរបស់រុស្ស៊ីនៅពេលថ្ងៃ ដែលភាគច្រើនដាក់គោលដៅទៅលើភាគខាងលិចប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ និងមនុស្សជាង៨០នាក់ រងរបួស ជាអ្វីដែលទំនងជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រទម្លាក់គ្រាប់បែកតាមអាកាសរបស់ទីក្រុងមូស្គូ ។

លោកថា ចាប់តាំងពីពាក់កណ្តាលអធ្រាត្ររហូតមក យានដ្រូនរបស់រុស្ស៊ីយ៉ាងហោចណាស់ ៨០០ គ្រឿងត្រូវបានបាញ់បង្ហោះ ហើយមនុស្ស ១៤នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង៨០នាក់ផ្សេងទៀត បានរងរបួស រួមមានទាំងកុមារផងដែរ ។

លោក Serhii គឺជាពលរដ្ឋអ៊ុយក្រែនវ័យ ៦៥ឆ្នាំម្នាក់ដែលឈរនៅជិតប្លុកអគារផ្ទះល្វែងរងការខូចខាតស្ថិតក្នុងទីក្រុង Shchaslyve និយាយថា ការពិតទៅ ពួកគេបានត្រឹមតែជជែកគ្នាប៉ុណ្ណោះ ។ ពួកគេនឹងនិយាយថា ពួកគេនឹងដាក់ឥទ្ធិពល ដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែវានឹងមិនកើតឡើងនោះទេ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        5
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm