សង្គ្រាមអ៊ីរ៉ង់ និងបញ្ហាប្រេង នឹងគ្របដណ្ដប់លើការជួបជុំគ្នារបស់ប្លុក BRICS នៅឥណ្ឌា

2026/05/15 12:03:39 am        40

រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេស BRICS ក្នុងនោះរួមមានទាំងអ៊ីរ៉ង់ និងរុស្ស៊ីផងដែរ ជួបជុំគ្នានៅប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយជម្លោះ នៅតំបន់មជ្ឈិមបូព៌ា និងវិបត្តិពាក់ព័ន្ធប្រេងឥន្ធនៈ នឹងគ្របដណ្ដប់លើការពិភាក្សា។

ឥណ្ឌា ដែលកាន់តំណែងជាប្រធាន BRICS ក្នុងឆ្នាំ២០២៦ នេះ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសមកពីប្លុកមានបន្ថែមសមាជិក ដែលឥឡូវនេះរួមមានទាំងអ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ជាប្រទេសដែលមានជម្លោះជាមួយគ្នា ដោយសារសង្គ្រាមបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

អ្នកនាំពាក្យ លោក Randhir Jaiswal បានប្រាប់អ្នកសារព័ត៌មានថា ក្រសួងការបរទេសឥណ្ឌា បានលើកឡើងថា កិច្ចពិភាក្សានឹងផ្តោតលើ «បញ្ហាសកល និងតំបន់ដែលជាផលប្រយោជន៍រួម»។ ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសឥណ្ឌា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានទៅដល់ទីក្រុងញូវដេលី កាលពីយប់ថ្ងៃទី១៣ ខែឧសភា។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏នឹងចូលរួមផងដែរ។ លោក Lavrov បានជួបជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar បន្ទាប់ពីបានទៅដល់ទីក្រុងញូវដេលី កាលពីល្ងាចថ្ងៃទី១៣ ខែឧសភា។

ការរំខាននៅជុំវិញផ្លូវដឹកជញ្ជូនឈូងសមុទ្រ និងច្រកសមុទ្រ Hormuz បន្តជំរុញឲ្យមានការប្រែប្រួល ក្នុងទីផ្សារប្រេង និងឧស្ម័ន ដែលបង្កើនសម្ពាធលើសេដ្ឋកិច្ចនាំចូលថាមពល ក្នុងនោះរួមមានទាំងប្រទេសឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាវេទិកាសម្រាប់សេដ្ឋកិច្ចកំពុងរីកចម្រើនធំៗដែលស្វែងរកការមានឥទ្ធិពលកាន់តែខ្លាំង នៅក្នុងស្ថាប័នគ្រប់គ្រងដោយមហាអំណាចលោកខាងលិច។ ក្រុមនេះ ដែលដើមឡើយមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បានពង្រីកសមាជិកបន្ថែមតាំងពីពេលនោះមក ខណៈដែលសមាជិកបានប្រឹងប្រែងជំរុញឥទ្ធិពលទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចសកលរបស់ប្លុក។ ឥឡូវនេះ ប្លុករួមបញ្ចូលទាំងអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ ឥណ្ឌូនេស៊ី និងអារ៉ាប់រួម តែគេនៅតែមិនច្បាស់ថា តើតំណាងមកពីរដ្ឋជាសមាជិកទាំងអស់នឹងចូលរួមដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        302
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        345
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        325

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm