គ្រួសារជនរងគ្រោះសង្រ្គាមគ្រឿងញឿន ខកចិត្តចំពោះការបាត់ខ្លួនរបស់ជនសង្ស័យចង់បានខ្លួនដោយតុលាការ ICC

2026/05/15 12:07:42 am        42

នៅថ្ងៃព្រហស្បតិ៍នេះ គ្រួសារជនរងគ្រោះសង្រ្គាមគ្រឿងញៀន និយាយថា ពួកគេមានការខកចិត្តជាខ្លាំង កាលដែលសមាជិព្រឹទ្ធសភាលោក Ronald dela Rosa ដែលចង់បានខ្លួនដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ពុំទាន់ត្រូវបានចាប់ខ្លួន ក្រោយរូបលោករត់គេចខ្លួន បើទោះបីជាមានវត្តមានដ៏ច្រើនរបស់នគរបាល និងឆ្មាំប្រដាប់អាវុធនៅព្រឹទ្ធសភាក៏ដោយ ។

សំឡេងស្នូរគ្រាប់កាំភ្លើង ត្រូវបានបន្លឺឡើងកាលពីយប់ថ្ងៃពុធ នៅក្នុងព្រឹទ្ធសភា ហើយមនុស្សនៅទីនោះបានរត់រកកន្លែងលាក់ខ្លួន រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក Dela Rosa វ័យ ៦២ឆ្នាំ អំពាវនាវនៅលើបណ្តាញព័ត៌មានសង្គមឲ្យអ្នកគាំទ្ររបស់លោកចល័ត ដោយរូបលោកនិយាយថា ក្រុមភ្នាក់ងារអនុវត្តច្បាប់ កំពុងមកចាប់ខ្លួនរូបលោក ។

លោក Claire Castro គឺជាអនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកទំនាក់ទំនងប្រធានាធិបតី និយាយប្រាប់សន្និសីទសារព័ត៌មានថា លោក Dela Rosa លែងនៅក្នុងបរិវេនព្រឹទ្ធសភាទៀតហើយ ហើយគេក៏ពុំបានដឹងនោះដែរពីទីកន្លែងដែលគាត់នៅ ។

លោក Llore Pasco វ័យ ៧១ឆ្នាំ ដែលកូនប្រុស ២នាក់របស់លោក ត្រូវបានសម្លាប់ អំឡុងសង្រ្គាមគ្រឿងញៀនកាលពីឆ្នាំ ២០១៧ និយាយថា វាគឹជារឿងដ៏គួរឲ្យខកចិត្តជាខ្លាំង ។

លោកថា បើទោះបីជាមានវត្តមានយ៉ាងច្រើនរបស់នគរបាល និងឆ្មាំប្រដាប់អាវុធយ៉ាងណាក្តី គាត់នៅតែមិនត្រូវបានចាប់ខ្លួនដដែល ។ មាននូវហេតុផលមួយគត់ គឺមាននរណាម្នាក់អាចនឹងការពារគាត់ ហើយនិងអនុញ្ញាតឲ្យគាត់រត់គេច ។

លោក Dela Rosa ដែលជាអតីតស្នងការនគរបាលជាតិហ្វីលីពីន និងជាមន្រ្តីអនុវត្តច្បាប់ជាន់ខ្ពស់មួយរូបក្នុងសង្រ្គាមគ្រឿងញៀនរបស់លោកអតីតប្រធានាធិបតី Rodrigo Duterte នោះ ស្ថិតក្រោមការការពាររបស់ព្រឹទ្ធសភា ហើយត្រូវគេចង់បានខ្លួន សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺជាករណីតែមួយដែលលោក Duterte ត្រូវបានតុលាការ ICC ចោទប្រកាន់ ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm