
ភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវ នឹង ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២២ នេះ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួសចំនួន ១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ៣នាក់។
គ្តោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី ខេត្ត ចំនួន ៧ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ , ខេត្តបាត់ដំបង របួស ១នាក់ , ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ខេត្តស្ទឹងត្រែង របួស ២នាក់ ,ខេត្តស្វាយរៀង ស្លាប់ ១នាក់ និងរបួស ៣នាក់ និងខេត្តតាកែវ របួស ៣នាក់៕
