សារព័ត៌មានក្នុងស្រុករាយការណ៍ថា អគ្គិភ័យមួយបានឆាបឆេះឡើងនៅជម្រកអ្នកស្វែងសិទ្ធិជ្រកកោន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅទីក្រុង Loosdrecht ប្រទេសហូឡង់ ។
ទូរទស្សន៍ជាតិហូឡង់ NOS រាយការណ៍ថា បាតុករប្រហែល ៤០០នាក់ បានជួបជុំគ្នានៅទីជម្រកក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ហើយអគ្គិភ័យ បានឆាបឆេះឡើង ក្រោយពេលក្រុមកុបករ ចោលកាំជ្រួចផ្កាភ្ញីលើកម្ពោតព្រៃនៅមុខអគារ ។

ទូរទស្សន៍ NOS រាយការណ៍ដែរថា ដំបូងឡើយក្រុមបាតុករបានព្យាយាមរារាំងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យពីការពន្លត់អណ្តាតភ្លើង ហើយអង្គភាពនគរបាលប្រឆាំងកុបកម្ម ត្រូវបានដាក់ពង្រាយ ដើម្បីបំបែកហ្វូងបាតុករទាំងអស់នេះ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា មាននូវក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ១៥នាក់ នៅក្នុងអគារនៅពេលនោះ ហើយពួកគេពុំរងផលប៉ះពាល់អ្វីនោះទេ ។
នៅក្នុងសារបង្ហោះនៅលើបណ្តាញព័ត៌មាន X នាយករដ្ឋមន្រ្តីហូឡង់លោក Rob Jetten បានចាត់ទុកបាតុកម្មប្រឆាំងសិទ្ធិជ្រកកោនហិង្សាថ្មីនេះថា គួរឲ្យអាម៉ាស់មុខជាទីបំផុត ៕
