យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារដោយយានដ្រូនរបស់ក្រុមហេសបូឡា បានបណ្តាលឲ្យជនស៊ីវិលអ៊ីស្រាអែលជាច្រើននាក់ រងរបួស នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានម៉ោងមុនពេលការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងអ៊ីស្រាអែល និងលីបង់ ត្រូវបានកំណត់ឲ្យចាប់ផ្តើមនៅទីក្រុងវ៉ាស៊ីនតោន។
យោធាបានឲ្យដឹងទៀតថា៖«កាលពីពេលថ្មីៗនេះ យានដ្រូនមួយគ្រឿងដែលត្រូវបានបាញ់បង្ហោះដោយអង្គការភេរវកម្មហេសបូឡា បានធ្លាក់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល នៅជិតព្រំដែនអ៊ីស្រាអែល-លីបង់»។
“ជាលទ្ធផល ជនស៊ីវិលអ៊ីស្រាអែលជាច្រើននាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ»។
យោធាអ៊ីស្រាអែលបាននិយាយនាពេលមុននេះថា ខ្លួនបានបើកការវាយប្រហារប្រឆាំងនឹងគោលដៅរបស់ក្រុមហេសបូឡា នៅទូទាំងភាគខាងត្បូងប្រទេសលីបង់ នៅថ្ងៃព្រហស្បតិ៍នេះ។
យោធាបាននិយាយបន្ទាប់ពីចេញការព្រមានជម្លៀសចេញសម្រាប់ភូមិមួយចំនួន នៅក្នុងតំបន់នោះថា៖ “កងកម្លាំងការពារអ៊ីស្រាអែល ( IDF) បានចាប់ផ្តើមវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ករុមហេសបូឡា នៅក្នុងតំបន់ជាច្រើន នៅភាគខាងត្បូងប្រទេសលីបង់»៕

