សេតវិមាន៖ លោក ស៊ី​ និងលោក Trump យល់ស្របថា ច្រកសមុទ្រ Hormuz ត្រូវតែបើកចំហដដែល​

2026/05/15 02:08:09 am        60

នា​ថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីមាន​កិច្ចប្រជុំកំពូលអាមេរិក-ចិន នៅទីក្រុងប៉េកាំង សេតវិមានបានឲ្យ​ដឹង​ថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានយល់ស្របជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ថា ច្រកសមុទ្រ Hormuz ត្រូវតែបន្ត​បើកចំហ​ដដែល​។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ ​​NBC News បាន​ឲ្យដឹង​ថា សេតវិមានបានចែករំលែកសេចក្តីថ្លែងការណ៍ អំពី​កិច្ចពិភាក្សា រវាងលោក Trump និងលោក ស៊ី​ ដោយមិនបានលើកឡើងពីបញ្ហាទាក់ទងនឹងកោះ​តៃវ៉ាន់ ហើយ​សំដៅយ៉ាងទូលំទូលាយទៅលើសង្គ្រាមអ៊ីរ៉ង់ និងច្រកសមុទ្រ Hormuz។

មន្ត្រីសេតវិមានមួយ​រូប​បាននិយាយថា៖ «លោកប្រធានាធិបតី Trump បានមាន​នូវ​ជំនួប​ដ៏ល្អជាមួយលោកប្រធានាធិបតី ស៊ី​ របស់​ប្រទេសចិន»។ មន្ត្រីរូបនេះបានបន្ថែម​ថា៖ «ភាគីទាំងពីរបានពិភាក្សា អំពីវិធី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសយើងទាំង២ ក្នុង​នោះ​រួមមាន​ទាំងការពង្រីកការចូលទីផ្សារ សម្រាប់ក្រុម​ហ៊ុន​អាមេរិកចូល នៅ​ក្នុងប្រទេសចិន និងការបង្កើនការវិនិយោគរបស់ចិន នៅក្នុងឧស្សាហកម្មរបស់យើង។ ថ្នាក់ដឹកនាំ​មកពីក្រុមហ៊ុនធំៗជាច្រើនរបស់សហរដ្ឋអាមេរិកបានចូលរួមជា​ផ្នែកមួយនៃកិច្ចប្រជុំ»

ជាមួយគ្នានេះ មន្ត្រីសេតវិមានរូប​នេះ​បានបន្ថែមថា៖ «ភាគីទាំង២ បានឯកភាពគ្នាថា ច្រកសមុទ្រ Hormuz ត្រូវតែបន្តបើកចំហដដែល ដើម្បីគាំទ្រដល់លំហូរថាមពលដោយសេរី។ លោក​ប្រធានាធិបតី ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ពីការជំទាស់របស់ចិន ចំពោះការធ្វើយោធាភាវូបនីយកម្ម នៅ​ច្រកសមុទ្រនេះ​ និងកិច្ចប្រឹងប្រែងណាមួយ ដើម្បីយក​ថ្លៃសេវា សម្រាប់ការប្រើប្រាស់របស់ផ្លូវ​នេះ​ ហើយលោកបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញប្រេងអាមេរិកបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ចិនលើច្រកសមុទ្រនេះ នាពេលអនាគត»។

ជាងនេះទៀត មន្ត្រីរូបនេះក៏បានកត់សម្គាល់ផងដែរថា «ប្រទេសទាំង២ បានឯកភាពគ្នាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរទេ»៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        48
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        53
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm