អ្នកស្រី Ambreen Fatima បានតវ៉ានៅក្នុងទីក្រុង Karachi ជាមួយកូនៗរបស់គាត់ ដើម្បីអំពាវនាវឲ្យមានការដោះលែងប្តីរបស់គាត់ ដែលស្ថិតក្នុងចំណោមនាវិកប៉ាគីស្ថាន ១០នាក់ នៅលើនាវាដឹកប្រេង ត្រូវបានរឹបអូសយកទៅដោយក្រុមចោរសមុទ្រសូម៉ាលី កាលពីរយៈពេល ២៣ថ្ងៃមុន ហើយនិងជាអ្នកបច្ចុប្បន្នផឹកទឹកសឺទែនកខ្វក់ ដើម្បីរស់រាន ។
នាវា MT Honour 25 គឺជានាវាដឹកផលិតផលដោតទង់ជាតិប៉ាឡាវ ត្រូវបានរឹបអូសយកទៅនៅថ្ងៃទី ២១ ខែមេសា នៅចម្ងាយប្រហែល ៥៥គ.មពីឆ្នេរតំបន់ Puntland ប្រទេសសូម៉ាលី ជាមួយសមាជិកនាវិក ១៧នាក់ ក្នុងនោះ ១០នាក់ គឺជាជនជាតិប៉ាគីស្ថាន ។
អ្នកស្រី Fatima និយាយថា កូនស្រីរបស់គាត់ បានចូលសម្រាកក្នុងមន្ទីរពេទ្យអស់រយៈពេល ២ថ្ងៃមកហើយ ដោយសារជំងឺបាក់ទឹកចិត្ត ហើយកូនប្រុសអាយុ ១៦ឆ្នាំរបស់គាត់ គ្មានអារម្មណ៍ចូលរួមប្រឡាំងប្រចាំឆ្នាំនោះទេ ។
ក្រោមកម្តៅថ្ងៃដ៏ក្តៅ គ្រួសារមានសមាជិក ៥នាក់របស់ចំណាប់ខ្មាំងនេះ បានជួបជុំគ្នានៅស្ពាន Trust Native Jetty ស្ថិតក្នុងទីក្រុង Karachi ដោយកាន់បដា ទាមទារឲ្យរដ្ឋាភិបាលប៉ាគីស្ថាន នាំសាច់ញាតិជាទីស្រលាញ់របស់ពួកគេវិលត្រឡប់មកផ្ទះវិញ ៕

