រថយន្តដឹកឥដ្ឋ លើសកម្រិតដាច់កង់រមៀលចេញ ក្រឡាប់ចាក់ឥដ្ឋពេញផ្លូវ

2021/04/27 09:59:58 am        327

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង បានដឹកលើសចំណុះពេលកំពុងធ្វើដំណើរតាមដងផ្លូវ ស្រាប់តែបាក់ប៉ុងដាច់កង់រមៀលចេញបណ្តាលឱ្យក្រឡាប់រថយន្តចាក់ឥដ្ឋចោល ពេញផ្លូវ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ បង្កការកក់ស្ទះ។


ហេតុការនេះបានកើត ឡើងកាលពីវេលាម៉ោង១២និង២០ថ្ងៃត្រង់ថ្ងៃទី១៨ ខែមិនា ឆ្នាំ ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិ កប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានពីបុរសម្នាក់ដែលជាតៃកុងរថយន្តមួយគ្រឿងទៀតដែលបានបេីករថយន្តមកសាងឥដ្ឋពីរថយន្តដែលក្រឡាប់នោះឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តដែលក្រឡាប់ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣C-៥០៤៣ បើកបរ ដោយបុរសម្នាក់មិនប្រាប់អោយស្គាល់អត្តសញ្ញាណរួមដំណើរ ជាមួយភរិយា បានដឹកឥដ្ឋពីព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្តាលធ្វើដំណើរ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងគោលបំណង់ដឹកឥដ្ឋ យកទៅដាក់អោយម៉ូយនៅស្រុកឈូកខេត្តកំពត។ លុះពេល ធ្វើដំណើរ មកដល់កន្លែងកើតហេតុ ស្រាប់តែ រថយន្តបានបាក់ប៉ុងដាច់កង់ក្រោយខាងស្តាំរមៀលកង់ចេញហើយ បណ្តាលឱ្យរថយន្តអូស ហើយក្រឡាប់ទៅខាងស្តាំដៃ ចាក់ឥដ្ឋពេញផ្លូវ តែម្តង ។



នៅក្នុងហេតុការគ្រោះថ្នាក់នេះគេឃើញអ្នកបើកបរ រួមទាំងភរិយា បានលូនចេញពីក្នុងកាបិន រថយន្ត ដោយពុំមានរងរបួសឡើយ ដោយសារតែគ្រោះថ្នាក់នេះ ពុំបណ្តាលអោយមនុសុ្សរងរបួស ដូច្នេះអ្នកបើកបរ ក៏បានហៅរថយន្ត មួយគ្រឿងមកសេង ឥដ្ឋ ហើយ ហៅរថយន្ត មកស្ទួចយករថយន្តនោះយកទៅជួសជុលដោយខ្លួន ឯង៕អត្ថបទ​៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm