លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានវាយប្រហារចំនួន ២លើក លើរថយន្តរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយប្រើប្រាស់យានដ្រូន អំឡុងពេលមានបេសកកម្មមនុស្សធម៌មួយ ក្នុងទីក្រុង Kherson នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X លោក Zelenskyy បានឲ្យដឹងថា៖ «រុស្ស៊ីគួរតែដឹងថា ពួកគេកំពុងកំណត់គោលដៅលើរថយន្តណា»។
លោកបានបន្ថែមថា ប្រធានការិយាល័យ និងបុគ្គលិក ៨នាក់ផ្សេងទៀត ស្ថិតនៅខាងក្នុងរថយន្តនោះ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនេះនោះទេ ហើយបុគ្គលិកបេសកកម្មត្រូវបានជម្លៀសចេញ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែននេះ មិនមានការអត្ថាធិប្បាយភ្លាមៗនោះឡើយពីប្រទេសរុស្ស៊ី៕