ការវាយប្រហារថ្មីលើ​នាវា ជិតច្រកសមុទ្រ Hormuz ត្រូវបាន​រាយការណ៍​ ខណៈមេដឹកនាំអាមេរិក និងចិន​ពិភាក្សា​ពី​អ៊ីរ៉ង់

2026/05/15 03:13:42 am        61


ប្រធានាធិបតីអាមេរិក លោក​ Donald Trump បានពិភាក្សាអំពីសង្គ្រាមអ៊ីរ៉ង់ជាមួយប្រធានាធិបតីចិន លោក​ Xi Jinping នៅទីក្រុងប៉េកាំង នា​ថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ ខណៈដែលការវាយប្រហារថ្មីៗលើនាវា នៅជិតច្រកសមុទ្រ Hormuz បានរំលឹកអំពីការខាត​បង់​ដោយសារ​ការជាប់គាំងយូរអង្វែង ដោយការចរចាសន្តិភាពមិន​មាន​វឌ្ឈនភាព​សោះ​ឡើយ​។

បន្ទាប់ពីលោក Trump និងលោក Xi បានជួបពិភាក្សា​គ្នា មន្ត្រីសេតវិមានម្នាក់ បាននិយាយថា មេដឹកនាំបានឯកភាពគ្នាថា ច្រកសមុទ្រនេះគួរតែបន្ត​បើកចំហដដែល​ ហើយអ៊ីរ៉ង់មិនគួរមាន​អាវុធនុយក្លេអ៊ែរឡើយ​។ ចិនមានទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់ និងជាអ្នកទិញប្រេងសំខាន់របស់ប្រទេស​នេះ​។

អ៊ីរ៉ង់ភាគច្រើនបានបិទច្រកសមុទ្រ Hormuz មិនឲ្យនាវាឆ្លងកាត់ឡើយ​ ក្រៅពី​នាវា​របស់ខ្លួន​ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក កាលពី ២ខែកន្លះមុន ដែលបណ្តាលឲ្យ​មានការរំខានដ៏ធំបំផុតមិនធ្លាប់មានដល់​ការផ្គត់ផ្គង់ថាមពលពិភពលោក។ សហរដ្ឋអាមេរិក បានផ្អាកការទម្លាក់គ្រាប់បែកកាលពីខែមុន ប៉ុន្តែបានបន្ថែមការបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់។

នៅក្នុងឧប្បត្តិហេតុចុងក្រោយបំផុតនៅលើផ្លូវពាណិជ្ជកម្មនេះ​ ប្រទេស​ឥណ្ឌាបានឲ្យ​ដឹង​ថា នាវាមួយគ្រឿងរបស់ខ្លួន ត្រូវបានវាយប្រហារនៅឯឆ្នេរសមុទ្រអូម៉ង់។ ទីក្រុង​ញូវដេលីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមភ្លាមៗឡើយ ប៉ុន្តែបានបញ្ជាក់​ថា នាវិកទាំងអស់មានសុវត្ថិភាព។

ដោយឡែកទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស UKMTO បានរាយការណ៍នៅ​ថ្ងៃព្រហស្បតិ៍ថា «បុគ្គលិកដែលគ្មានការអនុញ្ញាត» បានឡើងលើនាវាមួយគ្រឿង​ដែលចតនៅឆ្នេរសមុទ្រនៃកំពង់ផែ Fujairah របស់ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ហើយកំពុងបើកវាឆ្ពោះទៅកាន់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        51
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        54
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm