សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនដើម្បីលើកកម្ពស់តម្លៃគ្រួសារខ្មែរធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព

2026/05/15 08:27:36 am        126

ភ្នំពេញ៖ ក្នុងឱកាស ទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល, រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀតសំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព។

តាមរយៈសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព», សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៥ ដែល រៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី តួនាទីដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្ម និងការធ្វើបរិវត្តកម្មសង្គមស្របតាមការវិវត្តរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងការសម្រេចបានចក្ខុវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។

សម្ដេចធិបតីបានបញ្ជាក់ថា ផ្អែកតាមបរិបទរបស់កម្ពុជា ទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” ដើម្បីគូសបញ្ជាក់ពីតួនាទីដ៏ សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយ ភាពធន់ បរិយាបន្ន និងចីរភាព។ ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព បង្កើនតម្លៃ សង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតគ្រួសារ និងប្រទេសជាតិ។ ទិវានេះតែងតែរៀបចំឱ្យមានព្រឹត្តិការណ៍នៃការជួបជុំអបអរសាទរ ចែករំលែកបទពិសោធ និងចំណេះដឹង ព្រមទាំង ការផ្សព្វផ្សាយអំពីគុណតម្លៃនៃគ្រួសារ តាមរយៈខ្សែវីដេអូអប់រំខ្លីៗ ដើម្បីអប់រំទូន្មានដល់កូនចៅប្រុសស្រី ឱ្យក្លាយ ជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។

ក្នុងឱកាសនេះ សម្ដេចធិបតីបានសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេស ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ និងការចូលរួមចំណែក ដ៏សកម្មរបស់គ្រួសារ ក្នុងការបន្តថែរក្សានិងលើកស្ទួយមរតក វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ប្រជាជាតិយើង ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ និង ការសន្តោសប្រណី ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ ស័ក្តិសមជា ឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ត្រកាលនិងសម្បូរបែបនៅលើសកលលោក តាំងពីបុរាណកាល រហូតមកដល់បច្ចុប្បន្ន ជាពិសេសនៅក្នុងដំណាក់កាលនៃសកលភាវូបនីយកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្ដេចនាយករដ្ឋមន្រ្ដីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីបន្តរួមចំណែកថែរក្សានិងកសាង សមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងបន្តលើកកម្ពស់ កិត្យានុភាពជាតិប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ក្នុងការកសាងសង្គមជាតិឆ្ពោះទៅរកសង្គមមួយ ប្រកបដោយសុខសន្តិភាព ស្ថិរភាព កិត្យានុភាព វឌ្ឍនភាព សេចក្តីរុងរឿង និងសុខដុមនីយកម្ម។

សម្ដេចបានថ្លែងថា៖«តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើនទៀតសំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព»។

សម្ដេចធិបតីបានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គម មានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ និងផ្តោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការធ្វើ ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករ ដោយកម្មវិធីនេះរួមមាន៖ ១.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២.កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋម សិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព ៤.កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និង ឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។

បន្ថែមលើក្រុមគោលដៅខាងលើ រាជរដ្ឋាភិបាលបន្តគិតគូរផ្តល់អត្ថប្រយោជន៍ និងសម្រេចដាក់ចេញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ក្រុមគោលដៅថ្មីមួយទៀតគឺ ជនជាប់ឃុំជាស្ត្រី និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំតាមម្តាយនៅក្នុងពន្ធនាគារ។

ក្នុងអំឡុងវិបត្តិពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់អវិជ្ជមានមកលើជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេច កែសម្រួលយន្តការអនុវត្ត និងលើកលែងលក្ខខណ្ឌអនុវត្តកម្មវិធីមួយចំនួន ដើម្បីធានាឱ្យបាននូវការបន្តទទួលបាន អត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងអំឡុងពេលមានវិបត្តិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបាននិងកំពុងគិតគូរ ព្រមទាំង រៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រជម្លោះព្រំដែន ពលករ និងកម្មករនិយោជិតដែលរងផលលំបាកពីវិបត្តិនេះផងដែរ។ ទាំងនេះ ស្តែងឱ្យឃើញច្បាស់ពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និង ការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ៕


អត្ថបទដែលទាក់ទង

ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ
2026/05/15 08:55:44 am        1
សម្ដេចធិបតី អំពាវនាវចំនួន៩ចំណុច ដល់ក្រសួងស្ថាប័ន គ្រួសារ និងសហគមន៍ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ
2026/05/15 08:33:29 am        1
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនដើម្បីលើកកម្ពស់តម្លៃគ្រួសារខ្មែរធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព
2026/05/15 08:27:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

2026/05/15 08:55:44 am
​សម្ដេចធិបតី អំពាវនាវចំនួន៩ចំណុច ដល់ក្រសួងស្ថាប័ន គ្រួសារ និងសហគមន៍ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ
2026/05/15 08:33:29 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនដើម្បីលើកកម្ពស់តម្លៃគ្រួសារខ្មែរធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព
2026/05/15 08:27:36 am
​ចិន និងអាមេរិក សម្លឹងរក​ចក្ខុវិស័យថ្មីសម្រាប់ទំនាក់ទំនង ក្រោយជំនួប​​ថ្ងៃទី១រវាង លោក​Trump -លោក ​Xi ​
2026/05/15 08:20:36 am
​សម្ដេចធិបតី៖ ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ
2026/05/15 07:00:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/14 01:55:09 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/14 06:12:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/14 07:32:51 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/14 10:26:02 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am