សម្ដេចធិបតី អំពាវនាវចំនួន៩ចំណុច ដល់ក្រសួងស្ថាប័ន គ្រួសារ និងសហគមន៍ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ

2026/05/15 08:33:29 am        81

ភ្នំពេញ៖ ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវចំនួន ៩ចំណុច ដល់ក្រសួងស្ថាប័ន គ្រួសារ និងសហគមន៍ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាពចំពោះគ្រួសារទាំងអស់។

ក្នុងនោះសម្ដេចធិបតីបានអំពាវនាវទៅ៖

១-គ្រប់ក្រុមគ្រួសារ និងសហគមន៍ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់ផ្តល់ការអប់រំ សីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់យើង ដល់សមាជិកគ្រួសារ និងសហគមន៍ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការអប់រំរៀនសូត្រអំពីសីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និង ជំនាញវិជ្ជាជីវៈផ្សេងៗ សំដៅពង្រឹងនិងអភិវឌ្ឍធនធានមនុស្សក្នុងគ្រួសារ ប្រកបដោយគុណភាព សេចក្តីថ្លៃថ្នូរ និង សក្តិសិទ្ធិភាព ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យកាន់តែរុងរឿង ថ្កុំថ្កើង និងមានសុភមង្គល។

២-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និងសមាគម ទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ស្តីពីគុណតម្លៃគ្រួសារក្នុងការចូលរួមសម្រេចបាន នូវគោលដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីចាក់ផ្សាយនៅតាមស្ថានីយទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ ព្រមទាំងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រសហគ្រាសនានាទូទាំងប្រទេស។

៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយជាតិនានា តាមរយៈការពង្រឹងនិងពង្រីកសេវាសុខុមាលភាពសង្គម និងការរៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមសម្រាប់ជួយដល់ គ្រួសារក្រីក្រ រងគ្រោះ និងងាយរងគ្រោះ ជាពិសេសគ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ដោយបង្កលក្ខណសម្បត្តិ ល្អប្រសើរជូនគ្រួសារ ក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្របតាមការអភិវឌ្ឍសង្គមជាតិ ព្រមទាំងបន្តរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍគ្រួសារ និងសហគមន៍ ដោយអនុវត្តនីតិវិធីពង្រឹងភាពធន់សេដ្ឋកិច្ច គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។

៤-មូលនិធិជាតិជំនួយសង្គម ត្រូវបន្តរៀបចំគោលនយោបាយផ្សេងៗក្នុងការផ្តល់កិច្ចអន្តរាគមន៍គាំពារ សង្គមជារួម និងជំនួយសង្គមដោយឡែក ដល់ប្រជាជនទូទៅ ពិសេសជនរងគ្រោះនិងងាយរងគ្រោះ សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងការកសាងគុណភាពជីវិតប្រកបដោយបរិយាបន្ន។

៥-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំ នូវយន្តការនៃការកសាងកម្លាំងសេវាសង្គម រួមមាន៖ អ្នកសង្គមកិច្ចអាជីព អ្នកសង្គមកិច្ចអាជីពរង អ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ ដែលជាប្រតិបត្តិករស្នូលក្នុងការអនុវត្តនូវប្រតិបត្តិការជំនួយសង្គម និងសេវាសង្គម ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ ស្របតាមផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គម ឆ្នាំ២០២២-២០៣១ និងឯកសារទឡីករណ៍ស្តីពីការវិនិយោគលើកម្លាំងសេវាសង្គមនៅកម្ពុជា។

៦-បណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវបន្តផ្តល់កិច្ចសហការជាមួយក្រសួង ផ្តល់កិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ជាពិសេសជំរុញដល់ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ព្រមទាំងវិធានការផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

៧-ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្មក្នុងការ ជួយគាំទ្រទាំងថវិកា បច្ចេកទេស និងធនធានមនុស្សដល់ការអនុវត្តកម្មវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ និងសកម្មភាពនានា ដើម្បីអភិវឌ្ឍគ្រួសារ ធានាបាននូវភាពរឹងមាំរបស់គ្រួសារទាំងអស់នៅកម្ពុជា ទោះបីក្នុងដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក៏ដោយ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញ ចលនាលើកកម្ពស់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែខ្លាំងក្លាថែមទៀត តាម គ្រប់រូបភាពដែលអាចធ្វើទៅបាន ទាំងការជំរុញចលនានិងសកម្មភាព ទោះធ្វើដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។

៨-ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អ៊ិមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សូមព្រះមេត្តា និងមេត្តាចូលរួមចំណែកតាមគ្រប់រូបភាព លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយ ឱ្យត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដោយខ្ជាប់ខ្ជួន ដូចទស្សនៈលើកឡើងថា “មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ”។

៩-គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតួនាទី របស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មានកូនចៅឱ្យចាកចេញ ឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជា៖ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែងស៊ីសង និងអំពើអបាយមុខ ផ្សេងៗទៀត៕


អត្ថបទដែលទាក់ទង

ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ
2026/05/15 08:55:44 am        1
សម្ដេចធិបតី អំពាវនាវចំនួន៩ចំណុច ដល់ក្រសួងស្ថាប័ន គ្រួសារ និងសហគមន៍ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ
2026/05/15 08:33:29 am        1
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនដើម្បីលើកកម្ពស់តម្លៃគ្រួសារខ្មែរធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព
2026/05/15 08:27:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ពាក់ព័ន្ធឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

2026/05/15 08:55:44 am
​សម្ដេចធិបតី អំពាវនាវចំនួន៩ចំណុច ដល់ក្រសួងស្ថាប័ន គ្រួសារ និងសហគមន៍ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ
2026/05/15 08:33:29 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនដើម្បីលើកកម្ពស់តម្លៃគ្រួសារខ្មែរធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព
2026/05/15 08:27:36 am
​ចិន និងអាមេរិក សម្លឹងរក​ចក្ខុវិស័យថ្មីសម្រាប់ទំនាក់ទំនង ក្រោយជំនួប​​ថ្ងៃទី១រវាង លោក​Trump -លោក ​Xi ​
2026/05/15 08:20:36 am
​សម្ដេចធិបតី៖ ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ
2026/05/15 07:00:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/14 01:55:09 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/14 06:12:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/14 07:32:51 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/14 10:26:02 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am