លោក Rubio និយាយថា​ អាមេរិកនឹងជំរុញចិនឱ្យមានតួនាទីសកម្មបន្ថែមទៀតក្នុងការចរចាអ៊ីរ៉ង់​

2026/05/15 05:26:50 pm        160

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ​​១៤​​ឧសភា ​សប្ដាហ៍នេះ​ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅប្រទេសចិន លោកប្រធានាធិបតី Trump និងមន្ត្រីរដ្ឋបាល អាមេរិក​ ​នឹងព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោក Xi Jinping ឱ្យដើរតួនាទីសកម្មក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។​

ថ្លែងទៅកាន់លោក Sean Hannity អ្នកសម្របសម្រួល​កម្មវិធីព័ត៌មាន​របស់​ទូរទស្សន៍​​ Fox News នៅទីក្រុងប៉េកាំង លោក Rubio បានកត់សម្គាល់ថា ការរឹតបន្តឹងរបស់អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកលើការដឹកជញ្ជូននៅក្នុងតំបន់ ​​ក៏បានប៉ះពាល់ដល់ប្រទេសចិនផងដែរ។​

លោករដ្ឋមន្ត្រីការបរទេសអាមេរិក​រូបនេះ​​​បានថ្លែង​ថា ​ចិនមាននាវា​ជាប់នៅក្នុងឈូងសមុទ្រពែ​ក្ស​ ព្រោះការបង្កើតប្រព័ន្ធមួយ ដែលនិយាយថា ពួកលោក​​នឹងអនុញ្ញាតឱ្យនាវា​​មួយចំនួនឆ្លងកាត់ ប៉ុន្តែនាវា​ផ្សេងទៀតមិនអាច​ឆ្លងកាត់​បាន​ វាងាយស្រួលនិយាយជាងធ្វើ ដោយសំដៅទៅលើគោលនយោបាយដែលបានបញ្ជាក់របស់យោធាអ៊ីរ៉ង់ទាក់ទងនឹងនាវា​នៅក្នុងច្រកសមុទ្រ Hormuz។

យោងតាមរបាយការណ៍ខែមីនាពីគណៈកម្មការពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន ដែល​ជា​​គណៈកម្មការសភាឯករាជ្យមួយ ​បាន​ឲ្យដឹងថា​​​ ការទិញរបស់ចិនមានចំនួនប្រហែល៩០​​%នៃប្រេងនាំចេញពីអ៊ីរ៉ង់ ។ ​​

កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានរារាំងនាវា​នានា​មិនឱ្យចាកចេញពីកំពង់ផែអ៊ីរ៉ង់អស់រយៈពេលជាងមួយខែមកហើយ ​​និង​​បានរារាំងល្បឿន​​​​​ឧស្សាហកម្មនាំចេញប្រេងរបស់ទីក្រុងតេអេរ៉ង់៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm