ភាពតានតឹងសង្គ្រាមអ៊ីរ៉ង់ និងវិបត្តិប្រេង គ្របដណ្តប់លើកិច្ចពិភាក្សា BRICS នៅក្នុងប្រទេសឥណ្ឌា

2026/05/15 05:38:11 pm        253

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានអំពាវនាវឱ្យមាន "លំហូរសមុទ្រដែលមានសុវត្ថិភាព និងគ្មានឧបសគ្គ" ឆ្លងកាត់ដែនទឹកអន្តរជាតិ រួមទាំងច្រកសមុទ្រ Hormuz ផងដែរ ខណៈក្រុម​ប្រទេស BRICS ដែល​បាន​ខ្វែងគំនិត​គ្នាខា​ងនយោបា​យបានជួបជុំគ្នា​នៅទីក្រុង New Delhi កាលពីថ្ងៃព្រហស្បតិ៍ ​​​​​១៤​​ឧសភា សប្ដាហ៍នេះ​​។

លោក Jaishankar បានថ្លែងនៅក្នុងសុន្ទរកថាបើក​ថា ​ប្លុក​នេះ​​បាន​​​​ជួបគ្នានៅពេលដែលមានការប្រែប្រួលយ៉ាងខ្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។លោក​​ថា មានការរំពឹងទុកកាន់តែខ្លាំង ជាពិសេសពីទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ថា ក្រុម​ប្រទេស​​​ BRICS នឹងដើរតួនាទីស្ថាបនា និងធ្វើឱ្យមានស្ថិរភាព។​ 

ការអំពាវនាវរបស់លោក Jaishankar សម្រាប់ស្ថិរភាពកើតឡើងស្រប​​​​ពេលមានការបែកបាក់ផ្ទៃក្នុងនៅក្នុងក្រុមដែលបានពង្រីកខ្លួន​ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។   

បច្ចុប្បន្ននេះ​​ ក្រុម​ប្រទេស​ជាសមាជិក​ BRICS រួមមានអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ ឥណ្ឌូនេស៊ី និងអារ៉ាប់រួម (UAE) បន្ថែមពីលើសមាជិកដើម ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។​​

សមាជិក BRICS គឺអ៊ីរ៉ង់ និងអេមីរ៉ាត​អារ៉ាប់រួម​ មានការខ្វែងគំនិតគ្នាជាពិសេសមុនពេលកិច្ចប្រជុំដោយសារតែសង្គ្រាមអាមេរិក-អ៊ីស្រាអែល​​លើ​​​​អ៊ីរ៉ង់។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចោទប្រកាន់អារ៉ាប់រួមថា បានចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសលោក។ ជាមួយគ្នានោះ លោកAraghchi បានជំរុញឲ្យរដ្ឋសមាជិកក្រុមប្រទេស BRICS ថ្កោលទោសអ្វីដែលរូបលោកចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិដោយអាមេរិក និងអ៊ីស្រាអែលរួមទាំងការឈ្លានពានខុសច្បាប់របស់ពួកគេលើអ៊ីរ៉ង់ ។

ឥឡូវនេះ ក្រុម​​អ្នកជំនាញមានការព្រួយ​បារម្ភ​​​ថា ក្រុមនេះ​អាចនឹងពិបាកក្នុងការឯកភាពគ្នាលើរូបមន្តរួមមួយ ដើម្បីពិពណ៌នាអំពីសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ និងការរីករាលដាល​​នៃជម្លោះកាន់តែធំ​នៅមជ្ឈិមបូព៌ា។ប្រមុខ​ការទូត​ឥណ្ឌា​​រូបនេះ​​​​ ក៏បានអំពាវនាវផងដែរ​ដល់ថ្នាក់ដឹកនាំឱ្យ​​​ដោះស្រាយការងាកទៅរកវិធានការបង្ខិតបង្ខំឯកតោភាគី និងទណ្ឌកម្មដែលមិនស្របនឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm