ប្រធានាធិបតី Donald Trump បាននិយាយថា រូបលោកបានធ្វើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ» ជាមួយលោក Xi Jinping ខណៈមេដឹកនាំទាំងពីរបានជួបគ្នានៅថ្ងៃសុក្រនេះ ក្នុងកិច្ចប្រជុំចុងក្រោយនៃជំនួបកំពូលដ៏ធំមួយ ។

លោក Trump បានទៅដល់ទីក្រុងប៉េកាំង ដោយស្វែងរកការចុះកិច្ចព្រមព្រៀងក្នុងវិស័យនានា រួមទាំងកសិកម្ម អាកាសចរណ៍ និងបញ្ញាសិប្បនិម្មិត ក៏ដូចជាដើម្បីទប់ស្កាត់ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរនៅក្នុងតំបន់ភូមិសាស្ត្រយុទ្ធសាស្ត្រដ៏តានតឹងមួយចំនួន ជាពិសេសសង្គ្រាមមជ្ឈិមបូព៌ា។

ការវិលត្រឡប់របស់លោក Trump ទៅជួបទល់គ្នាជាមួយលោក Xi ដែលលោកបានពិពណ៌នាថាជា «មេដឹកនាំដ៏អស្ចារ្យ» និង «មិត្ត» រហូតមកដល់ពេលនេះ ត្រូវបានមេដឹកនាំចិនស្វាគមន៍ដោយសម្លេងស្ងប់ស្ងាត់ជាងមុន។ ប៉ុន្តែមេដឹកនាំអាមេរិកបាននិយាយថា «មានរឿងល្អៗជាច្រើន» បានកើតចេញពីដំណើរទស្សនកិច្ចនេះ។ លោកបាននិយាយថា ពួកលោកបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យមួយចំនួន ដែលល្អសម្រាប់ប្រទេសទាំងពីរ ខណៈលោក Xi អមដំណើរលោកគយគន់សួនច្បារ Zhongnanhai សម្រាប់ថ្នាក់ដឹកនាំនៅកណ្តាលទីក្រុងប៉េកាំង។

និយាយពីប្រធានបទសង្គ្រាមនៅអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក រូបនេះ បាននិយាយថា លោក Xi បានធានាដល់សមភាគីរបស់លោកយ៉ាងមានប្រសិទ្ធភាពថា ប្រទេសចិនមិនបានត្រៀមខ្លួនជួយផ្នែកយោធាដល់ទីក្រុងតេអេរ៉ង់ ដែលបានបិទច្រកសមុទ្រហ័រមូសនោះទេ។ លោក Trump បានប្រាប់ ទូរទស្សន៍ ថា Fox News ថា លោកXi បាននិយាយថា លោកនឹងមិនផ្តល់ឧបករណ៍យោធាទេ លោកបាននិយាយយ៉ាងម៉ឺងម៉ាត់។
ក្នុងអំឡុងជំនួបនោះដែរ លោក Trump បាននិយាយជាមួយលោក Xi ថា ទំនាក់ទំនងនេះ អាមេរិក-ចិន ពិតជារឹងមាំខ្លាំងណាស់៕