ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល កើតឡើងចំនួន២៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន ៣៤នាក់ ក្នុងនោះរបួសធ្ងន់ ២៧នាក់ និងរបួសស្រាល ៧នាក់ ។
គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី-ខេត្ត ចំនួន១៦ មានដូចជា៖ ខេត្តបាត់ដំបង របួស ១នាក់ , កំពង់ចាម ស្លាប់ ៣នាក់ និងរបួស ៥នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ១នាក់ , កំពង់ធំ ស្លាប់ ២នាក់ និងរបួស ២នាក់ , កំពត របួស ៥នាក់ . កោះកុង ស្លាប់ ១នាក់ , ក្រចេះ ស្លាប់ ២នាក់ និងរបួស ២នាក់ ,ភ្នំពេញ ស្លាប់ ១នាក់ , ព្រះវិហារ របួស ៣នាក់ , ព្រៃវែង ស្លាប់ ១នាក់ , ពោធិ៍សាត់ របួស ៧នាក់ , រតនគីរី ស្លាប់ ១នាក់ និងរបួស ៥នាក់ , ព្រះសីហនុ របួស ១នាក់ , ស្ទឹងត្រែង ស្លាប់ ៣នាក់ , តាកែវ របួស ២នាក់ និងខេត្តត្បូងឃ្មុំស្លាប់ ១នាក់៕