បេសកជនUN ប្រកាសពីកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំឃាំងនៅយេម៉ែនជាង ១.៦០០នាក់

2026/05/15 09:44:28 pm        42

លោក Hans Grundberg បេសកជនអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បានប្រកាសកាលពី ថ្ងៃព្រហស្បតិ៍ថា ភាគីជម្លោះរបស់ប្រទេសនេះ បានយល់ព្រមដោះលែងអ្នកជាប់ឃុំឃាំងដែលទាក់ទងនឹងជម្លោះជាង ១.៦០០នាក់ បន្ទាប់ពីការចរចារយៈពេល ១៤សប្តាហ៍ នៅប្រទេសហ្ស៊កដានី ដែលលោកបានពិពណ៌នាថា ជាកិច្ចព្រមព្រៀងដោះលែងអ្នកទោសច្រើនបំផុត ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។

ជម្លោះយេម៉ែន បានផ្ទុះឡើងនៅឆ្នាំ ២០១៤ នៅពេលដែលកងជីវពលហ៊ួទីដែលមានសម្ព័ន្ធភាពជាមួយ អ៊ីរ៉ង់បានដណ្តើមយករដ្ឋធានី Sanaa ដោយបង្ខំឲ្យរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិរត់គេច ខ្លួន។

លោកបេសកជនUN បាននិយាយថា កិច្ចព្រមព្រៀងនេះ បានបង្ហាញថា «សូម្បីតែក្នុងចំណោមការមិនទុកចិត្តគ្នាយ៉ាងធ្ងន់ធ្ងរ និងជម្លោះដ៏អូសបន្លាយក៏ដោយ ការសន្ទនានៅតែអាចផ្តល់លទ្ធផល» ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះ បានផ្តល់ក្តីសង្ឃឹម និងការធូរស្បើយដល់ប្រជាជនរាប់ពាន់គ្រួសារដែលបានរង់ចាំយូរពេក ដោយអ្នកខ្លះរង់ចាំជាងមួយទសវត្សរ៍ សម្រាប់ការដោះលែងសាច់ញាតិរបស់ពួកគេ»។

លោកបានសរសើរក្រុមគ្រួសាររបស់អ្នកជាប់ឃុំឃាំងចំពោះកិច្ចខិតខំប្រឹងប្រែងតស៊ូមតិរបស់ពួកគេ ដោយនិយាយថា «សមិទ្ធផលថ្ងៃនេះ ក៏ជារបស់ពួកគេដែរ»។

លោក Grundberg បានពិពណ៌នាអំពីការចរចានេះថា «មានភាពស្មុកស្មាញយ៉ាងខ្លាំង» ដោយនិយាយថា ភាគីនានាបានបន្តការពិភាក្សាពេញមួយខែបុណ្យរ៉ាម៉ាដន បុណ្យអ៊ីដ (Eid) និងមួយរយៈពេលនៃភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm