ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ទីភ្នាក់ងារសារព័ត៌មាន RIA របស់រដ្ឋរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបមិនគួររំពឹងថា នឹងដើរតួជាអ្នកសម្របសម្រួលក្នុងដំណើរការសន្តិភាពអ៊ុយក្រែនទេ ដោយសារតែវិធីសាស្រ្តបច្ចុប្បន្នរបស់ខ្លួន។

លោក Peskov បានបញ្ជាក់ជាថ្មីអំពីជំហររបស់ទីក្រុងមូស្គូថា អឺរ៉ុបបច្ចុប្បន្ន កំពុងជាប់ពាក់ព័ន្ធនឹងជម្លោះនៅខាងអ៊ុយក្រែន។

ពុំមានការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនណាមួយ បានកើតឡើង ចាប់តាំងពីខែកុម្ភៈមកទេ ខណៈសហរដ្ឋអាមេរិក ដែលបានសម្របសម្រួលរវាងពួកគេ បានផ្តោតលើសង្គ្រាមនៅអ៊ីរ៉ង់៕