តើភ្នំពេញក្រោន ឬអង្គរថាយហ្គឺរ ក្លាយជាជើងឯករងលីគកំពូលកម្ពុជា រដូវកាលនេះ?

2026/05/15 10:20:09 pm        357

លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥/២៦ បានឈានដល់ការប្រកួតសប្ដាហ៍ចុងក្រោយ នាថ្ងៃទី១៦-១៧ ខែឧសភាចុងសប្ដាហ៍នេះ ជាមួយការប្រកួតដ៏ទាក់ទាញ ដែលអ្នកគាំទ្រកំពុងចាប់អារម្មណ៍ ចំពោះឱកាសក្លាយជាជើងឯករង ដើម្បីមានសិទ្ធលេងពានរង្វាន់អន្ដរជាតិ រវាងក្លិបភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកជាផ្លូវការ។

សម្រាប់កម្មវិធីប្រកួតកាត់សេចក្ដី ដើម្បីកំណត់ជោគវាសនាក្រុមចំណាត់ថ្នាក់លេខ២ រដូវកាលនេះ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ដោយភ្នំពេញក្រោន ត្រូវជួបព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងអង្គរថាយហ្គឺរ ជួបក្រុមភ្ញៀវណាហ្គាវើលដ៏ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតូ ។ ដំណាលគ្នា ក្រុមបឹងកេត ក៏ត្រូវជួបក្រុម អឹមអូអាយ កំពង់ដេវ៉ា នៅថ្ងៃអាទិត្យផងដែរ។

បច្ចុប្បន្នភ្នំពេញក្រោន និងអង្គរថាយហ្គឺរ មាន ៥៣ពិន្ទុ ស្មើគ្នា តែដោយសារលក្ខខណ្ឌ Heat to Head ភ្នំពេញក្រោន បានឈរលេខ២ តែតំណែងនេះ មិនទាន់ផ្លូវការនោះទេ ដ្បិតត្រូវចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយ នាចុងសប្ដាហ៍នេះ ដោយក្រុមទាំងពីរ សុទ្ធតែត្រូវការជ័យជម្នះ ដើម្បីប្រជែងជើងឯករង ពិសេសភ្នំពេញក្រោន តែករណីបើពួកគេភ្លាត់ចាញ់ ឱកាសមាសនេះ នឹងធ្លាក់ទៅអង្គរថាយហ្គឺរ ដោយត្រូវការត្រឹមស្មើណាហ្គាវើលដ៏ប៉ុណ្ណោះ តែបើភ្នំពេញក្រោនស្មើ នោះអង្គរថាយហ្គឺរ ត្រូវការឈ្នះដាច់ខាត ទើបអាចឡើងឈរលេខ២។

ករណីដោយឡែកមួយទៀត ប្រសិនបើភ្នំពេញក្រោន និងអង្គរថាយហ្គឺរ បរាជ័យដូចគ្នា ហើយក្លិបបឹងកេត ទទួលបានជ័យជម្នះ លើ អឹមអូអាយ កំពង់ដេវ៉ា ក៏នឹងធ្វើឲ្យកៅអីលេខ២ ប្រែប្រួលផងដែរ មានន័យថា បឹងកេត នឹងកើនដល់ ៥៣ពិន្ទុ ស្មើក្រុមទាំងពីរ តែផ្អែកលើលក្ខខណ្ឌ Heat to Head ពួកគេនៅតែឈរលេខ៤ ហើយទាញភ្នំពេញក្រោន ធ្លាក់មកឈរលេខ៣ និងរុញអង្គរថាយហ្គឺរ ទៅឈរលេខ២ ។ នេះគឺជាអ្វីដែលជំនួប Top-6 សប្ដាហ៍ចុងក្រោយ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងតាមដានជាខ្លាំង។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបញ្ចប់រដូវកាល រវាងបេក្ខភាពក្រុមខាងក្រោមទាំង ៥ វិញ វិសាខា ដែលធានាកៅអីលេខ៧ នឹងត្រូវជួបក្រុមគិរីវង់សុខសែនជ័យ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ នៅថ្ងៃទី១៦ ខែឧសភាស្អែកនេះ ។ រីឯក្រុម ឡាយហ្វខេត្តព្រះសីហនុ គឺបានអស់ការប្រកួតមុនគេ ដោយឈរចំណាត់ថ្នាក់លេខ១០ ជាផ្លូវការ ក្រោយរកបាន ២០ពិន្ទុ លើក្រុម ISI ដង្កោសែនជ័យ ដែលឈរបាតតារាង មាន ១៥ពិន្ទុប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        318
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm