ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសបេឡារុស លោក Alireza Sanei បានប្រាប់សារព័ត៌មាន TASSថា ការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើង ក្នុងទម្រង់នៃការបញ្ជូនសារតាមរយៈអន្តរការី ហើយពុំមានការពិគ្រោះយោបល់ផ្ទាល់ខ្លួន នៅក្នុងរបៀបវារៈនោះទេ។

អ្នកការទូតរូបនេះ បានបញ្ជាក់ថា៖«មិនមានផែនការបែបនេះទេ បើប្រៀបធៀបទៅនឹងជុំទី១ នៅពេលដែលភាគីទាំងពីរ បានអង្គុយនៅតុចរចាទល់មុខគ្នា បានពិភាក្សា និងនិយាយគ្នា»។
លោក Sanei បានកត់សម្គាល់ថា៖«ឥឡូវនេះ យើងគ្រាន់តែផ្ញើសារទៅគ្នាទៅវិញទៅមកតាមរយៈអន្តរ ការី។ ប៉ុន្តែការចរចាបែបនេះ មិនមាននៅក្នុងរបៀបវារៈទេ»។
អ្នកការទូតអ៊ីរ៉ង់បានបន្ថែមថា៖«ប៉ាគីស្ថាននៅតែអាចដើរតួនាទីសម្របសម្រួល ក្នុងការដោះស្រាយជម្លោះ ខណៈដែលខ្លួនកំពុងធ្វើនៅពេលនេះ»។
នៅថ្ងៃទី១១ ខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ។
ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរក្រោយមកបានរាយការណ៍ថា ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងលើការដោះស្រាយជម្លោះរយៈពេលវែងបានទេ ដោយសារតែពុំមានការឯកភាពគ្នាលើចំណុច មួយចំនួន៕
