យោធាអ៊ីស្រាអែល បានចេញបទបញ្ជាឱ្យប្រជាជននៅក្នុងក្រុងនិងភូមិចំនួន៥ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ខណៈអ៊ីស្រាអែលមានបំណងវាយប្រហារសហគមន៍នៅទីនោះ។
នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម យោធាបានកំណត់តំបន់ជាច្រើនកន្លែងដែលបានដាក់គោលដៅនៅភាគខាងត្បូងប្រទេសលីបង់។
ប្រជាជនត្រូវបានព្រមានឱ្យ «ជម្លៀសខ្លួនចេញ» ជាបន្ទាន់ដើម្បីទៅកាន់តំបន់វាលមានចម្ងាយយ៉ាងហោចណាស់ ១.០០០ម៉ែត្រ ពីលំនៅឋានរបស់ពួកគេ។
កងទ័ពអ៊ីស្រាអែល បាននិយាយថា ទាហានម្នាក់ត្រូវបានសម្លាប់ «ក្នុងអំឡុងពេលប្រយុទ្ធគ្នា» នៅភាគខាងត្បូងប្រទេសលីបង់។ យោធាបានកំណត់អត្តសញ្ញាណទាហាននោះ ថាមានអាយុ២០ ឆ្នាំ ។

