Pro Esports រំពឹងខ្ពស់ក្នុងការប្រជែងជើងឯក MPL ខណៈ Vigor ចង់ជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ

2026/05/15 04:40:10 pm        87

ក្រុមកីឡាអេឡិចត្រូនិក Pro Esports នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួត MPL Cambodia រដូវកាលទី១០ បន្ទាប់ពីយកឈ្នះក្រុម Vigor Apex ដោយលទ្ធផល ៣-២ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket ស្របពេលក្រុម Galaxy Legends បានវាយបកឈ្នះក្រុមការពារជើងឯក CFU Gaming គួរឲ្យភ្ញាក់ផ្អើល ក្នុងលទ្ធផល ៣-២ នៅវគ្គដូចគ្នា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

តាមរយៈជ័យជម្នះដ៏តានតឹង ដើម្បីរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់នេះដែរ បានធ្វើឲ្យសមាជិកក្រុម Pro Esports បានដាក់ក្ដីរំពឹងកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅប្រជែងជើងឯកព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់កីឡាករ សេង រ៉ូហ្សា និង ឡេង គីមហាក់ ក្រោយរួមចំណែកជួយក្រុមវាយបកឈ្នះក្រុមកំពុងឡើងដៃ Vigor Apex ៣-២។

កីឡាករទាំងពីរ បានលើកឡើងស្រដៀងគ្នា ពីកំហុស ដែលផ្ដល់ឱកាសឲ្យ Vigor Apex តដៃឈ្នះបាន ២វគ្គ តែយ៉ាងណាពួកគេ នៅតែជឿជាក់លើស្មារតីក្រុម និងព្យាយាមបន្ថែមនូវអ្វីដែលថ្មី ដើម្បីត្រៀមការប្រកួតបន្ទាប់ឲ្យកាន់តែរន្ថើន ទោះត្រូវជួបក្រុមណាក៏ដោយ។ ជាមួយការឈានទៅវគ្គ Upper Bracket Final នេះ ពួកគេបានដាក់ក្ដីរំពឹងយ៉ាងហោច ៨២% ថា Pro Esports នឹងក្លាយជាជើងឯក MPL រដូវកាលនេះ។

ទន្ទឹមជាមួយគ្នា សមាជិកក្រុម Vigor Apex កីឡាករ ទី ឧត្តម បានសម្ដែងការសោកស្ដាយ ចំពោះកំហុសបន្ដិចបន្ដួច នាំឲ្យក្រុមខ្លួនភ្លាត់ចាញ់ Pro Esports តែយ៉ាងណាពួកគេនឹងព្យាយាមសិក្សាពីកំហុក ពង្រឹងក្រុមឲ្យបានខ្លាំងនៅវគ្គ Lower Bracket ដើម្បីមានឱកាសឡើងវគ្គបន្ដ ហើយបើអាចពួកគេចង់ជួប Pro Esports ម្ដងទៀត ដើម្បីសងសឹកជាថ្មី នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។

សម្រាប់កម្មវិធីប្រកួតបន្ទាប់ ក្រុមដែលទទួលបានជ័យជម្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Upper Bracket នឹងត្រូវជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ-Upper Bracket ពោលគឺក្រុម Pro Esports ត្រូវជួបក្រុម Galaxy Legends នៅថ្ងៃទី១៥ ខែឧសភានេះ ដើម្បីស្វែងរកក្រុមឈ្នះឡើងឈរចាំនៅវគ្គ Grand Final ឬវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់ ត្រូវឈរចាំជួបបេក្ខភាពទទួលបានជ័យជម្នះពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-Lower Bracket រវាងក្រុម Vigor Apex និងក្រុម CFU Gaming នៅវគ្គផ្ដាច់ព្រ័ត្រ-Lower Bracket ហើយក្រុមដែលឈ្នះវគ្គនេះ នឹងត្រូវឡើងជួបក្រុមឈ្នះ រវាង Pro Esports និង Galaxy Legends ដើម្បីក្លាយជាជើងឯក MPL Cambodia រដូវកាលទី១០ តែម្ដង ដែលការប្រកួតផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើនាថ្ងៃទី១៧ ខែឧសភាចុងសប្ដាហ៍នេះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

Pro Esports រំពឹងខ្ពស់ក្នុងការប្រជែងជើងឯក MPL ខណៈ Vigor ចង់ជួបគ្នាម្ដងទៀត នៅវគ្គផ្ដាច់ព្រ័ត្រ
2026/05/15 04:40:10 pm        1
តើភ្នំពេញក្រោន ឬអង្គរថាយហ្គឺរ ក្លាយជាជើងឯករងលីគកំពូលកម្ពុជា រដូវកាលនេះ?
2026/05/15 03:20:09 pm        1
Alfonso Eulalio ឡើងនាំមុខគេរួមក្រោយ ៥ ដំណាក់កាលព្រឹត្តិការណ៍ប្រណាំងកង់ Giro d’Italia
2026/05/14 04:14:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ

2026/05/15 05:11:56 pm
​រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
2026/05/15 05:08:45 pm
​នាយករដ្ឋមន្ត្រីជប៉ុននឹងទស្សនកិច្ចនៅកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ ដើម្បីជួបមេដឹកនាំទីក្រុងសេអ៊ូល
2026/05/15 04:57:10 pm
​ការវាយប្រហារតាមអាកាសរបស់កងទ័ពម៉ាលីកំណត់គោលដៅលើទីក្រុងភាគខាងជើងគ្រប់គ្រងដោយក្រុមឧទ្ទាម
2026/05/15 04:54:27 pm
​ប្រព័ន្ធផ្សព្វផ្សាយ NHK រាយការណ៍ថា ជប៉ុនពិចារណានាំចេញមីស៊ីលទៅហ្វីលីពីន
2026/05/15 04:51:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/14 01:55:09 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/14 06:12:22 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/14 07:32:51 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/14 10:26:02 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am