មន្រ្តីរដ្ឋាភិបាលឥណ្ឌា និយាយនៅថ្ងៃសុក្រនេះថា ឥណ្ឌា និងអារ៉ាប់រួម បានចុះហត្ថលេខាកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការការពារជាតិយុទ្ធសាស្រ្តទុនបម្រងុប្រេង និងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ ។
អារ៉ាប់រួម គឺជាការឈប់សំចតលើកដំបូងរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi សម្រាប់ដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសចំនួន ៥ ចាប់ពីថ្ងៃទី ១៥ ខែឧសភា រហូតដល់ថ្ងៃទី ២០ ខែឧសភា ស្របពេលដែលប្រទេសនាំចូលថាមពលធំបំផុតលំដាប់ទី ៣របស់ពិភពលោកមួយនេះ ព្យាយាមទទួលបានការផ្គត់ផ្គង់ថាមពលដែលត្រូវបានបង្អាក់យ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
ការចាកចេញកាលពីពេលថ្មីៗរបស់អារ៉ាប់រួមពីអង្គការ OPEC ត្រូវបានគេរំពឹងថា ពួកគេនឹងបង្កើនទិន្នផលរបស់ខ្លួន និងជួយដល់ប្រទេសជាច្រើនដូចជាឥណ្ឌា ។

ដំណើរទស្សនកិច្ចទៅកាន់អារ៉ាប់រួមដោយប្រមុខរដ្ឋាភិបាលជាច្រើន បានក្លាយជារឿងកម្រមួយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ហើយអ៊ីរ៉ង់ បានវាយប្រហារប្រទេសមួយនេះ ។
អារ៉ាប់រួម ស្ថិតក្នុងចំណោមប្រទេសផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិធំបំផុតរបស់ឥណ្ឌា ។ កាលពីខែមករា ដើមឆ្នាំនេះ ឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារ ដើម្បីទិញឧស្ម័នធម្មជាតិរាវពីប្រទេសនៅតំបន់ឈូងសមុទ្រមួយនេះ ៕
