តម្លៃប្រេងហក់ឡើង ៣ភាគរយ បន្ទាប់ពីលោក Trump ប្រាប់ថា កំពុងអស់ការអត់ធ្មត់ជាមួយអ៊ីរ៉ង់

2026/05/16 01:12:28 am        57

តម្លៃប្រេងបានហក់ឡើងជាង ៣ភាគរយ នៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការអត់ធ្មត់របស់លោកជាមួយអ៊ីរ៉ង់ កំពុងកាន់តែអស់ទៅៗហើយ ជាសម្ដីដែលបន្ថែមក្ដីបារម្ភ អំពីកង្វះវឌ្ឍនភាព លើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ការវាយប្រហារ លើនាវា និងការរឹបអូស នៅជុំវិញច្រកសមុទ្រ Hormuz។

ហ៊ុនប្រេងឆៅ Brent បានឡើងថ្លៃ ៣,៤៧ដុល្លារ ឬ ៣,៣ភាគរយ ដោយឡើងដល់ ១០៩,១៩ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ៩:២៥ ម៉ោងសកល។ ចំណែកហ៊ុនប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានឡើងថ្លៃ ៣,៧២ដុល្លារ ឬ ៣,៧ភាគរយ ដោយឡើងដល់ ១០៤,៨៩ដុល្លារ។

ក្នុងរយៈពេលមួយសប្តាហ៍នេះ ប្រេងឆៅ Brent បានកើនឡើង ៧,៨ភាគរយ ហើយ WTI ឡើង ៩,៩ភាគរយ ដោយសារតែភាពមិនប្រាកដប្រជា ជុំវិញបទឈប់បាញ់ដ៏រង្គោះរង្គើ នៅក្នុងជម្លោះអ៊ីរ៉ង់។

បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping លោក Trump បាននិយាយថា ពួកលោកបានឯកភាពគ្នាថា អ៊ីរ៉ង់មិនអាចឲ្យមានអាវុធនុយក្លេអ៊ែរបានឡើយ ហើយត្រូវតែបើកច្រកសមុទ្រឡើងវិញ ដោយបន្ថែមថា លោកកំពុងអស់ការអត់ធ្មត់ជាមួយទីក្រុងតេអេរ៉ង់ហើយ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm