មន្ត្រី៖ អ៊ុយក្រែនមិនឃើញសញ្ញាដែលរុស្ស៊ីរៀបចំវាយប្រហារដោយ​នុយក្លេអ៊ែរ ទោះមាន​សមត្ថ​ភាពក្ដី​

2026/05/16 01:16:14 am        55

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយ​រូប​បាននិយាយនៅ​ថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) ថា រុស្ស៊ីមានសមត្ថភាពចាប់ផ្តើមការវាយប្រហារនុយក្លេអ៊ែរ «នៅពេលណាក៏បាន» ប៉ុន្តែបរ្រទេស​អ៊ុយក្រែនមិនបានឃើញសញ្ញាណាដែលទីក្រុងមូស្គូកំពុងរៀបចំការវាយប្រហារបែបនេះឡើយ​។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Times ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីផ្តល់ឲ្យ​ប្រទេស​នេះ​នូវសមត្ថភាពបច្ចេកទេស ក្នុងការធ្វើ​ការវាយប្រហារនុយក្លេអ៊ែរ ប៉ុន្តែបានបញ្ជាក់​ថា បញ្ហានេះអាស្រ័យលើឆន្ទៈនយោបាយរបស់ទីក្រុងមូស្គូ។

លោក Budanov បាននិយាយ​ថា៖ «រុស្ស៊ីពិតជាមានសមត្ថភាពធ្វើ​ការវាយប្រហារនុយក្លេអ៊ែរ នៅពេលណាក៏បាន និងនៅចម្ងាយណាមួយ​។ សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន​អាច​ឲ្យ​ប្រទេស​នេះ​សម្រេចបានភារកិច្ចបែបនេះ។ ប៉ុន្តែជាដំបូង និងសំខាន់បំផុត នេះ​គឺជាបញ្ហាឆន្ទៈនយោបាយ"។

យ៉ាង​ណាក្ដី លោកបានបន្ថែមថា៖ «ខ្ញុំមិនបានឃើញការចង្អុល​បង្ហាញ​ណាមួយពី​ការរៀបចំ សម្រាប់ការវាយប្រហារនុយក្លេអ៊ែរនោះ​ទេ។ ប្រសិនបើមាន ខ្ញុំនឹងដឹង»។

ជាមួយ​គ្នានេះ លោក Budanov ក៏បាននិយាយផងដែរថា រុស្ស៊ីហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តការគំរាមកំហែងថ្មីៗរបស់ខ្លួន ពាក់​ព័ន្ធ​នឹង​ការវាយប្រហារទ្រង់ទ្រាយធំ នៅ​កណ្តាលទីក្រុងគីវ បន្ទាប់ពីវិមានក្រឹមឡាំងបានព្រមានប្រទេសលោកខាងលិចឲ្យ​ជម្លៀសស្ថានទូតរបស់ពួកគេ និងបានលើកឡើង​ថា មីស៊ីល Oreshnik ដែលមានសមត្ថភាពបំពាក់ក្បាល​​គ្រាប់​នុយក្លេអ៊ែររបស់ខ្លួន អាចត្រូវបានប្រើប្រាស់​៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm