អ្នកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS ដែលបានធ្វើឡើងនៅរដ្ឋធានីឥណ្ឌា បានអំពាវនាវឲ្យ អ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីប្រទេសលីបង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ទីក្រុងញូវដែលី ដែលជាប្រធាន BRICS បច្ចុប្បន្ន ដែលបានចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌា។
រដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅលីបង់ និងបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពតាមលក្ខខណ្ឌរបស់ខ្លួន។ សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា៖«ពួកគេបានថ្កោលទោសចំពោះការបន្តរំលោភលើបទឈប់បាញ់ និងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់។ ពួកគេបានអំពាវនាវឲ្យអ៊ីស្រាអែលគោរពលក្ខខណ្ឌដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលលីបង់ និងដកកងកម្លាំងកាន់កាប់របស់ខ្លួនចេញពីទឹកដីលីបង់ទាំងអស់ រួមទាំងទីតាំងទាំង ៥ នៅភាគខាងត្បូងប្រទេសលីបង់ ដែលពួកគេនៅសេសសល់»។
រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ដែលកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានដើរតួ ហើយបានឯកភាពគ្នាថា វាមានសារៈសំខាន់ណាស់ ក្នុងការធានាសុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការធ្វើដំណើររបស់បុគ្គលិក និងឧបករណ៍របស់អង្គការសហប្រជាជាតិទាំងអស់ ក៏ដូចជាគោរពភាពមិនអាចរំលោភបំពានបាននូវបរិវេណទីតាំងរបស់អង្គការសហប្រជាជាតិ៕