អេមីរ៉ាតអារ៉ាប់រួម (UAE) នៅតែជាសមាជិកសំខាន់របស់សម្ព័ន្ធរដ្ឋអារ៉ាប់ (LAS) បន្ទាប់ពីការដកខ្លួនចេញពី OPEC ឯកអគ្គរដ្ឋទូត LAS ប្រចាំទីក្រុងមូស្គូ លោក Walid Hamed Shiltag បានប្រាប់សារព័ត៌មាន TASS នៅខាងក្រៅព្រឹត្តិការណ៍ Russia-Islamic World: Kazan Forum។
លោកបានឆ្លើយតបទៅនឹងសំណួរមួយលើបញ្ហានេះថា៖«ជាការពិតណាស់ ពួកគេបានចាកចេញពី OPEC មិនមែនសម្ព័ន្ធអារ៉ាប់ទេ»។ លោក Shiltag បានសង្កត់ធ្ងន់ថា៖«ពួកគេជាសមាជិកនៃសម្ព័ន្ធអារ៉ាប់។ អារ៉ាប់រួម គឺជាប្រទេសដ៏គួរឲ្យគោរពដែលដើរតួនាទីក្នុងការអភិវឌ្ឍសហគមន៍»។
នាពេលមុននេះ អគ្គលេខាធិការ LAS លោក Nabil Fahmy បានសម្តែងទស្សនៈថា អារ៉ាប់រួមអាចនឹងចាកចេញពីអង្គការនេះ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ បន្ទាប់ពីការដកខ្លួនចេញពី OPEC និង OPEC+ ដូចដែលបានរាយការណ៍ដោយគេហទំព័រ Africa Intelligence នៅថ្ងៃទី ០៧ ខែឧសភា៕