នៅថ្ងៃសុក្រនេះ កូរ៉េខាងជើង បានធ្វើការថ្កោលទោសទណ្ឌកម្មដាក់ដោយអង់គ្លេស ជុំវិញបញ្ហាជំរំរដូវក្តៅដែលទីក្រុងឡុងដ្រ៍និយាយថា គឺជាផ្នែកមួយនៃកម្មវិធីយុវជនគ្រប់គ្រងដោយវិមានក្រឹមឡាំង ហើយនិងអង្គភាពពាក់ព័ន្ធនឹងការនិរទេស និងការអប់រំកុមារអ៊ុយក្រែន ។
ក្រសួងការបរទេសកូរ៉េខាងជើងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ថា ទណ្ឌកម្មលើជំរំ Songdowon គឺជាទង្វើព្យាបាទដែលទីក្រុងឡុងដ្រ៍ នឹងរងផលវិបាក ។
ពួកគេចាត់ទុកថាទណ្ឌកម្មនេះថា គ្មានមូលដ្ឋាន ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងអត្ថប្រយោជន៍របស់កុមារដែលទទួលបានការព្យាបាលដ៏មានតម្លៃបំផុត ។
គួរឲ្យដឹងថា អង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមមន្រ្តីរុស្ស៊ីរាប់សិបនាក់ ក៏ដូចជាអង្គការជាច្រើនទៀត កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ។
ជំរំកុមារអន្តរជាតិ Songdowon ត្រូវបានគេចុះបញ្ជីជាផ្នែកមួយនៃទណ្ឌកម្មសម្រាប់ការជាប់ពាក់ព័ន្ធរងចោទប្រកាន់ នៅក្នុងការនិរទេស និងការអប់រំឡើងវិញដោយបង្ខំរបស់រុស្ស៊ី លើកុមារអ៊ុយក្រែន ៕