ចិនបញ្ជាក់​ថា ត្រៀមខ្លួនធ្វើការជាមួយគ្រប់ភាគី ស្ដីពី​​សន្តិសុខថាមពល ក្រោយ​កិច្ចប្រជុំកំពូល Xi-Trump

2026/05/16 01:51:13 am        37


នៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានបញ្ជាក់​ថា ខ្លួនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីការពារសន្តិសុខថាមពលសកល និងរក្សាស្ថិរភាពខ្សែច្រវាក់​ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទាប់ពីមាន​នូវ​កិច្ចពិភាក្សាកម្រិតខ្ពស់ រវាងប្រធានាធិបតីចិន លោក​ Xi Jinping និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងប៉េកាំង។

ជាការ​ឆ្លើយតបទៅនឹងសំណួរអំពីថា តើប្រទេសចិនបានយល់ព្រមទិញប្រេងរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលមាន​កិច្ចប្រជុំកំពូលដែរ ឬអត់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Guo Jiakun បាននិយាយថា អាទិភាពបន្ទាន់ នៅតែជាការស្តារសន្តិភាព និងស្ថិរភាព​ឡើង​វិញ នៅក្នុង​ឈូងសមុទ្រ និងតំបន់​មជ្ឈិមបូព៌ា។

លោក Guo បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីរួមគ្នាការពារសន្តិសុខថាមពលសកល និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់»។

ហើយ​នៅពេលត្រូវបាន​សួរថា តើកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត (AI) ត្រូវបានពិភាក្សាក្នុងអំឡុងជំនួបកំពូលនេះដែរ ឬទេ លោក Guo បាននិយាយថា ប្រទេសចិនគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្ដីពី​ ​​AI និងលើកកម្ពស់វិធីសាស្រ្ត «ប្រកប​ដោយ​ភាព​បើកចំហ និងបរិយាបន្ន​» ចំពោះការអភិវឌ្ឍបច្ចេកវិទ្យា។

ដោយឡែក​ពាក់ព័ន្ធ​នឹង​សំណួរទាក់ទងនឹងការគ្រប់គ្រងការនាំចេញបន្ទះ​អេឡិចត្រូនិក និងការផ្គត់ផ្គង់រ៉ែកម្ររបស់សហរដ្ឋអាមេរិក លោក Guo បានបញ្ជាក់ជាថ្មី អំពីជំហរយូរអង្វែងរបស់ទីក្រុងប៉េកាំង និងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការរក្សាស្ថិរភាព និងសន្តិសុខនៃខ្សែច្រវាក់​ផ្គត់ផ្គង់សកល។

ការកត់សម្គាល់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Xi និងលោក Trump បានធ្វើកិច្ចពិភាក្សាយ៉ាងទូលំទូលាយ នៅទីក្រុងប៉េកាំង ដោយផ្តោតលើពាណិជ្ជកម្ម ស្ថិរភាពយុទ្ធសាស្ត្រ បច្ចេកវិទ្យា និងបញ្ហាសន្តិសុខ ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm