ភ្នំពេញ៖ ក្នុងពេលដែលប្រជាជនកម្ពុជាជួបជុំគ្នា ដើម្បីអបអរសប្បាយ យើងនឹកដល់វប្បធម៌ដ៏សម្បូរបែប និងរស់រវើករបស់ប្រទេសកម្ពុជា។
យើងមានកិត្តិយសក្នុងការបន្តកសាងទំនាក់ទំនងវប្បធម៌រឹងមាំរវាងសហរដ្ឋអាម៉េរិក និងប្រជាជនកម្ពុជា ហើយយើងរីករាយនឹងជំរុញទំនាក់ទំនងរបស់យើងបន្ថែមទៀត ដើម្បីកសាងប្រទេសកម្ពុជាមួយដែលមានឯករាជ្យភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើនថែមទៀត។
នេះបើតាមសាររបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិកឯកឧត្ដម Antony J. Blinken ផ្ញើជូនក ម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
សាររបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ឯកឧត្ដម Antony J. Blinken ដែលចេញនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២២ ដដែលបានបន្តថា តាងនាមឱ្យសហរដ្ឋអាម៉េរិក ខ្ញុំសូមជូននូវសព្ទសាធុការពរ ដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ សូមឱ្យប្រជាជនកម្ពុជាទាំងអស់ ប្រកបដោយវិបុលភាព និងសុខភាពល្អ នៅឆ្នាំថ្មី៕ ដោយ៖ គង់ ឌិន
