លោក Trump ប្រាប់ថា លោកបានពិភាក្សាការលក់អាវុធឲ្យតៃវ៉ាន់ជាមួយលោក Xi ហើយការសម្រេចនឹងមានឆាប់ៗ

2026/05/16 02:07:11 am        27


លោកប្រធានាធិបតី Donald Trump បាននិយាយនៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះថា លោកបានពិភាក្សា អំពីការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងអំឡុងកិច្ចចរចា នៅទីក្រុងប៉េកាំង ហើយបានបញ្ជាក់ថា លោកនឹងធ្វើការសម្រេចចិត្ត លើបញ្ហានេះ ក្នុងពេលឆាប់ៗនេះ ដោយនេះបានបង្ហាញនូវចំណុចក្តៅមួយ នៅក្នុងទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីងតោន និងប៉េកាំង។

អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ពេលលោកត្រឡប់មកពីប្រទេសចិនវិញ លោក Trump បាននិយាយថា លោក និងលោក Xi «បាននិយាយច្រើន អំពីបញ្ហាតៃវ៉ាន់» ប៉ុន្តែបានបន្ថែមថា លោកមិនជឿថា មានជម្លោះលើបញ្ហានេះទេ។ លោកបានឲ្យដឹងទៀតថា លោកមិនបានប្តេជ្ញាចិត្ត ចំពោះលោក Xi ទាក់ទងនឹងកោះតៃវ៉ាន់ឡើយ។

ជាមួយគ្នានេះ លោក Trump ក៏បានលើកឡើងផងដែរថា លោក Xi បានសួរដោយផ្ទាល់ថា តើសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរ ឬទេ ប្រសិនបើចិនវាយប្រហារកោះនេះ ប៉ុន្តែលោកបានបដិសេធមិនឆ្លើយ។

លោក Trump បានបន្ថែមថា៖ «មានតែមនុស្សម្នាក់ទេដែលដឹងរឿងនោះ ហើយអ្នកនោះ គឺជាខ្ញុំ។ ខ្ញុំជាមនុស្សតែម្នាក់គត់។ សំណួរនោះត្រូវបានសួរមកខ្ញុំនៅថ្ងៃនេះ ដោយលោកប្រធានាធិបតី Xi។ ខ្ញុំបាននិយាយថា ខ្ញុំមិននិយាយអំពីរឿងនោះទេ»។

គួរបញ្ជាក់ថា ប្រទេសចិនអះអាងថា កោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបានជំទាស់ជាយូរមកហើយ ចំពោះការលក់អាវុធរបស់អាមេរិកទៅកោះនេះ ដែលទីក្រុងប៉េកាំងមើលឃើញថា ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ សហរដ្ឋអាមេរិក ទោះបីជាមិនមានចំណងការទូតជាផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ ក៏នៅតែជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេរបស់កោះនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm