ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)

2026/05/16 02:40:44 am        175

នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធីបតីក្នុងពិធី «ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង» ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម «Health Security Project-Additional Financing (HSP-AF)» នាពេលនេះ។

រថយន្តគិលានសង្គ្រោះទាំង ១០ គ្រឿងនេះ ជារថយន្តប្រភេទ Toyota Landcruiser ទំនើប (ស៊េរីឆ្នាំ២០២៥ (មានតម្លៃសរុប ៧១១ ០០០ ដុល្លារអាម៉េរិក) នឹងត្រូវប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តចំនួន ៨ គឺ៖ ខេត្តពោធិ៍សាត់ កោះកុង ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង និងសៀមរាប ដើម្បីបម្រើឱ្យសេវាដឹកជញ្ជូនអ្នកជំងឺ និងជនរងគ្រោះ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ឱ្យទទួលបានសេវាសង្គ្រោះបន្ទាន់បានទាន់ពេលវេលា និងចំនួន ២គ្រឿង នៅទីស្តីការក្រសួងសុខាភិបាល សម្រាប់អន្តរាគមន៍បន្ទាន់។

 ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា សមិទ្ធផលថ្ងៃនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាអាទិភាពគន្លឹះនៃការអភិវឌ្ឍមូលធនមនុស្ស និងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។ ក្រសួងសុខាភិបាល បាននិងកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្មវិធីគោលនយោបាយ អាទិភាពទី១ ការបម្រើសេវាថែទាំសុខភាពឆ្ពោះទៅការគ្រប ដណ្តប់ ជាសកល និងវិធាន ការ គន្លឹះទី៣ ស្តីពីការលើកកម្ពស់គុណភាពវិស័យសុខាភិបាល តាមរយៈការពង្រឹងសមត្ថភាពសេវាសង្គ្រោះបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដើម្បីជួយសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាប្រកប ដោយ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

សមិទ្ធផល និងវឌ្ឍនភាពនៃគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ បានរួមចំណែកជាសារវន្ត ដល់កិច្ចប្រឹងប្រែង និងការវិនិយោគធនធានជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល រួមទាំងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីត្រៀមនិងឆ្លើយតបទាន់ពេល ប្រកប ដោយប្រសិទ្ធភាព ចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ ខណៈដែលគ្រោះអាសន្នសុខភាពសាធារណៈ ដូចជាការលេចឡើងថ្មី និងការលេចឡើងសាជាថ្មីនៃជំងឺឆ្លង ហានិភ័យសុខភាពបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បញ្ហាសុខភាពតែមួយ ដែលនៅតែបន្តការគម្រាមកំហែងដល់សុខភាពប្រជាជន។ ការគាំទ្រនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លង និងពង្រឹងសន្តិសុខសុខភាពក្នុងតំបន់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរសុខាភិបាលខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់រថយន្តគិលានសង្គ្រោះទាំងនេះ សម្រាប់តែបម្រើផលប្រយោជន៍អ្នកជំងឺ និងសេវាសង្គ្រោះបន្ទាន់។ បន្ថែមពីនេះ ត្រូវមានកាលវិភាគថែទាំ ឱ្យបានទៀងទាត់ ដើម្បីធានាការបម្រើសេវាសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        61
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        44
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm