ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានកើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន នាថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះ។
ទីភ្នាក់ងារនេះបានបញ្ជាក់ថា ចំណុចកណ្តាលនៃរញ្ជួយដី គឺនៅឆ្នេរសមុទ្រនៃខេត្ត Miyagi ដែលមានជម្រៅ ៥០គីឡូម៉ែត្រ ដោយបន្ថែមថា មិនទាន់មានការព្រមានពីរលកយក្សស៊ូណាមិនៅឡើយទេ។
ការរញ្ជួយនេះស្ថិតនៅកម្រិតទាបជាង ៥ តាមមាត្រដ្ឋានរញ្ជួយដីរបស់ជប៉ុន ៧កម្រិត នៅតំបន់ខ្លះ នៅខេត្ត Miyagi និងកម្រិត ៤ នៅខេត្ត Iwate និងផ្នែកខ្លះនៃខេត្ត Miyagi។ ភ្លាមៗនេះ មិនមានរបាយការណ៍អំពីការខូចខាតណាមួយឡើយ។
ក្រុមហ៊ុន JR East បានឲ្យដឹងថា សេវារថភ្លើងល្បឿនលឿន រវាងទីក្រុងតូក្យូ និងខេត្ត Aomori នៅលើខ្សែរថភ្លើង Tohoku Shinkansen ត្រូវបានផ្អាកបន្ទាប់ពីមានរញ្ជួយដីនេះ។
ហើយយោងតាមប្រតិបត្តិកររោងចក្រ បានឲ្យដឹងថា មិនមានភាពមិនប្រក្រតីណាមួយត្រូវបានរាយការណ៍នោះទេ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការខូចខាត នៅភាគឦសាននៃប្រទេសជប៉ុន៕