ប្រធានាធិបតីសហដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា ចិនបានយល់ព្រមទិញយន្តហោះ Boeing ចំនួន ២០០គ្រឿង ជាមួយនឹងការប្តេជ្ញាចិត្តដ៏មានសក្តានុពល ក្នុងការទិញយន្តហោះរហូតដល់ ៧៥០គ្រឿង ក្នុងនោះយន្តហោះនឹងមានម៉ាស៊ីន General Electric ។
ការបញ្ជាទិញនេះ បើសិនជាបញ្ចប់ នឹងក្លាយជាកិច្ចព្រមព្រៀងចិនធំបំផុតរបស់ក្រុមហ៊ុន Boeing ក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ក្រោយក្រុមហ៊ុនផលិតយន្តហោះសហរដ្ឋអាមេរិកមួយនេះ បានបិទភាគច្រើនទីផ្សារអាកាសចរណ៍ធំបំផុតទី ២របស់ពិភពលោកមួយនេះ ស្របពេលភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះសហរដ្ឋអាមេរិកមួយនេះ បានធ្លាក់ចុះជិត ៤ភាគរយ ក្រោយលោក Trumpនិយាយប្រាប់ទូរទស្សន៍ Fox News Channel ថា ចិនយល់ព្រមទិញយន្តហោះត្រឹមតែ ២០០គ្រឿង គឺជាតួលេខមួយនៅក្រោមការរំពឹងទុករបស់ក្រុមអ្នកវិភាគ ។
ប្រធានប្រតិបត្តិក្រុមហ៊ុន Boeing លោក Kelly Ortberg និងប្រធានប្រតិបត្តិក្រុមហ៊ុន GE Aerospace លោក Larry Culp ស្ថិតក្នុងចំណោមប្រធានប្រតិបត្តិកអាមេរិកដែលអមដំណើរលោក Trump ទៅកាន់ប្រទេសចិន ដោយសង្ឃឹមថា នឹងទទួលបានកិច្ចព្រមព្រៀង ឬដោះស្រាយជម្លោះធុរកិច្ចរបស់ពួកគេ ។
ការអះអាងបែបនេះដែរ នឹងក្លាយជាជ័យជំនះត្រូវកាច្រើនផងដែរសម្រាប់លោក Trump ដែលសង្រ្គាមពន្ធរបស់លោក និងគោលនយោបាយពាណិជ្ជកម្មផ្សេងទៀត មកទល់នឹងពេលនេះមិនអាចធ្វើឲ្យថយចុះបានច្រើននៃឱនភាពពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិក ៕