រដ្ឋមន្ត្រី៖ ហ្វីលីពីននឹង «ពិតជា» គោរពតាមសំណើរបស់ ICC ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភា

2026/05/15 08:40:45 pm        87


រដ្ឋមន្ត្រីយុត្តិធម៌ហ្វីលីពីន បាននិយាយនៅ​ថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេសរបស់​លោក​នឹង «ពិតជា» យល់​ព្រម​អនុវត្ត​តាម​ការ​ស្នើ​របស់​តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីចាប់ខ្លួនសមាជិកព្រឹទ្ធសភាជាន់ខ្ពស់​មួយ​រូប​ដែល​​ត្រូវបាន​ត្រូវ​ការ​ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​បទ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងអំឡុងពេលដែលរូប​លោក​មាន​តួនាទី​នៅ​យុទ្ធ​នាការ​ធ្វើ​ «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏​បង្ហូរឈាម។

រដ្ឋមន្ត្រីយុត្តិធម៌ លោក​ Fredderick Vida បាននិយាយថា ដីកាចាប់ខ្លួនលោក Ronald «Bato» dela Rosa ជា​អតីត​មេ​នគរបាល​ដែលបានត្រួតពិនិត្យការបង្ក្រាបប្រឆាំងគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក​ Rodrigo Duterte គឺមានសុពលភាព ហើយប្រទេស​ហ្វីលីពីនបានទទួលសំណើឲ្យ​អនុវត្តតាម​។

កាលពីថ្ងៃចន្ទដើម​សប្ដាហ៍​នេះ​ ICC បានបង្ហាញដីកាចាប់ខ្លួនលោក dela Rosa ជា​ដីកាដែលមាន​​តាំង​ពី​​ខែវិច្ឆិកា​ឆ្នាំមុន​។ លោក Dela Rosa បានទៅ​ស្នាក់​​នៅក្នុង​ព្រឹទ្ធសភា ប៉ុន្តែបានចាកចេញ​មុនថ្ងៃរះ កាលពី​ថ្ងៃព្រហស្បតិ៍ ជា​អ្វីដែលភរិយារបស់លោក​ចាត់ទុក​ថា ជា​ «ការរត់គេចខ្លួន»។ ទីតាំងបច្ចុប្បន្នរបស់លោក​មិនទាន់ត្រូវបាន​គេ​ដឹងនៅឡើយទេ។ លោក Vida បានបញ្ជាក់​ប្រាប់អ្នកសារព័ត៌មាននៅ​ថ្ងៃសុក្រនេះ​ថា «យើងពិតជានឹងព្រម​អនុវត្ត​តាម​សំណើរបស់ ICC មែន​»។

អតីតប្រធានាធិបតី លោក​ Duterte បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅ ICC បន្ទាប់ពីត្រូវបាន​ចាប់ខ្លួន កាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេ ដែលត្រូវបានកាត់ទោសនៅទីក្រុងឡាអេ (ប្រទេសហូឡង់)។ លោកត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប៉ុន្តែលោក​បានបដិសេធកាមិន​បាន​ប្រព្រឹត្តអ្វីខុសឡើយ»។

សម្រាប់​លោក Dela Rosa លោក​បានដាក់ពាក្យបណ្តឹងបន្ទាន់ទៅកាន់តុលាការកំពូលរបស់​ប្រទេស​ ដោយអះអាងថា ICC គ្មានយុត្តាធិការនោះ​ទេ បន្ទាប់ពីហ្វីលីពីនបាន​ដក​ខ្លួន​ចេញពីលក្ខន្តិកៈទីក្រុងរ៉ូម (Rome Statute) ក្នុងឆ្នាំ២០២១៩។ ហើយ​លោកបដិសេធមិន​បាន​ជាប់ពាក់ព័ន្ធនឹងការសម្លាប់ខុសច្បាប់ឡើយ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am