សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

2026/05/16 02:17:55 pm        243

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ៦ មករា សមិទ្ធផលនានានៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តព្រៃវែង សរុបចំនួន១៣១១នាក់ ។

ខេត្តព្រៃវែង មានចំនួន១៣ក្រុងស្រុក(១ក្រុង) ,១១៦ឃុំសង្កាត់(៤សង្កាត់) និង១១៦៨ភូមិ ។ចំនួនប្រជាជនសរុបនៅទូទាំងខេត្ត មាន១ ៣០៧ ៦៦៥ នាក់ (ស្រី ៦៧១ ៥១៤នាក់) និងមានចំនួនគ្រួសារ ៣១២ ៧៩៤ គ្រួសារ។

ខេត្តមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០៣ គឺច្រកទ្វារអន្តរជាតិកោះរកា, ម៉ឺនជ័យ និងបន្ទាយចក្រី ច្រកទ្វារទ្វេភាគីចំនួន០១ គឺច្រកទ្វារកោះសំពៅ និងច្រកទ្វារតំបន់ព្រំដែនចំនួន ០២ គឺច្រកទ្វារស្វាយអាង៉ោង និងពាមមន្ទារ។ ខេត្តមានបន្ទាត់ព្រំដែនសរុប ៨៤,២០គីឡូម៉ែត្រ ក្នុងនោះបន្ទាត់ព្រំដែនជាមួយនឹងខេត្តដុងថាប់ មានខ្សែ បន្ទាត់ព្រំដែនប្រវែង ៥០,៧៨គីឡូម៉ែត្រ និងបន្ទាត់ព្រំដែនជាមួយនឹងខេត្តតៃនិញ មានខ្សែបន្ទាត់ព្រំដែន ប្រវែង ៣៣,៤២គីឡូម៉ែត្រ។

ក្នុងខេត្តព្រៃវែងពលរដ្ឋប្រកបមុខរបរ៖ អ្នកមានមុខរបរចំបងផ្នែកកសិកម្ម ៥៨,៤០% អ្នកមានមុខរបរចំបងផ្នែកសិប្បកម្ម ០,១០% អ្នកមានមុខរបរចំបងផ្នែកសេវាកម្ម ៤១,៥០%។ ចំណែកចំនួណ មន្ត្រីរាជការសរុប ១២ ៤៩៥នាក់ ក្នុងនោះ ៖មន្ត្រីរាជការស៊ីវិល ២ ៥២៤នាក់ គ្រូបង្រៀនក្របខណ្ឌ៧ ០៧៩នាក់ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ១ ២៩៥នាក់ មន្ត្រីសុខាភិបាលក្របខណ្ឌ ១ ៥៤២នាក់ មន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ៥៥នាក់។ មុនឆ្នាំ២០១៧ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ២៥១ខ្នង ស្មើ ១ ២៦៩បន្ទប់។ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អគារចំនួន ៥១ខ្នង ស្មើនឹង ៧៣១បន្ទប់ និងនៅឆ្នាំ២០២៥ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ អគារសាលប្រជុំខ្នាតអន្តរជាតិ ឈ្មោះ សាលពហុបំណងតេជោសែន ចំណុះ ៣០០០នាក់ និងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដល់សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់អគារសិក្សា ចំនួនមួយខ្នងបីជាន់ មាន៣០បន្ទប់ នៅវិទ្យាល័យហ៊ុនសែនពោធិ៍រៀង ស្រុកពោធិ៍រៀង។

ខេត្តព្រៃវែង មានសហគ្រាស សិប្បកម្ម គ្រឹះស្ថាន ចំនួន២១០កន្លែង មានកម្មករសរុប ៨ ៥១៩នាក់ ស្រី ៤ ៧៦៧នាក់ ក្នុងនោះវិស័យកាត់ដេរ មានចំនួន ១៣សហគ្រាស កម្មករនិយោជិត ៣ ៥២៨នាក់ (ស្រី ៣ ០២៤នាក់) និងរោងចក្រ សហគ្រាស ក្រៅពីវិស័យកាត់ដេរ មានចំនួន ១៩៧ រោងចក្រ សហគ្រាស, កម្មករ និយោជិតសរុប ៤ ៩៩១នាក់ (ស្រី ១ ៧៣៤នាក់)។

ទាក់ទងនឹងអគារ៦ មករា និងសមិទ្ធផលនានា របស់គណបក្សប្រជាជនខេត្តព្រៃវែងដែលសម្ពោធនៅថ្ងៃនេះ ដោយស្ថិតក្នុងស្ថានភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាតម្រូវការនានារបស់គណបក្សខេត្តនៅឆ្នាំ២០២៤ គណបក្សខេត្តបានធ្វើការជួសជុល និងសាងសង់ជាថ្មីឡើងវិញ នូវអគារសាលប្រជុំចាស់ឲ្យប្រែក្លាយជាអគារថ្មីមានលក្ខណៈទំនើប និងបំពេញបានគ្រប់តម្រូវការការងារ របស់គណបក្សខេត្ត ដែលរួមមានកន្លែងប្រជុំធំអាចផ្ទុកសមាសភាពចូលរួមបានចំនួន១.២៣២នាក់ និងមាន សាលប្រជុំតូច កន្លែងទទួលភ្ញៀវជាតិ អន្តរជាតិ កន្លែងបំពេញការងាររបស់ថ្នាក់ដឹកនាំ ដែលអគារទាំងមូលមាន ទទឹង ៧៤ម៉ែត្រ បណ្តោយប្រវែង ៩៩ម៉ែត្រ។

ក្រៅពីការជួសជុលរាល់សមិទ្ធផលនានាដែលមានពីមុនកន្លងមក និងការសាងសង់អគារសាលប្រជុំថ្មីនេះ ក៏មានបំពាក់ឧបករណ៍នានាសម្រាប់ការបណ្តុះបណ្តាលភាសាបរទេស វិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា ដល់មន្ត្រីរាជការ សមាជិកគណបក្ស ប្រជាពលរដ្ឋ អាជីវករ យុវជន សិស្សានុសិស្សដែលមានបំណងចង់សិក្សា ក៍ដូចជាការរៀបចំជាថ្មីឡើងវិញ ទីធ្លាក្នុងបរិវេណគណៈកម្មាធិការ គណបក្សខេត្ត ឲ្យកាន់តែមានភាពទូលាយ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់បម្រើឲ្យការប្រើប្រាស់ មានផ្លូវ បេតុងនិងអ៊ុតកៅស៊ូជាថ្មីឡើងវិញ ការរៀបចំរបងនិងក្លោងទ្វារជាថ្មី ចំណតយានយន្ត ដែលទាំងអស់នេះនឹងបម្រើដល់ក្នុងពេលយុទ្ធនាការ និងការប្រារព្ធនូវរាល់ព្រឹត្តិការណ៍ធំៗនានារបស់គណបក្សទៀតផង។ នេះបើយោងតាមរបាយការណ៍របស់របាយការណ៍របស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm