អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

2026/05/16 10:46:46 am        183

តាកែវ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅត្រង់ទីតាំងដែលស្ថិតនៅក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ការចុះបំពេញបេសកកម្មការងារនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការអនុវត្តការងារសាងសង់ដែលកំពុងបោះជំហានក្នុងទិសដៅវិជ្ជមាន និងសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារខ្ពស់ទៅតាមផែនការដែលបានគ្រោងទុក ព្រមទាំងស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។ តាមរយៈការចុះពិនិត្យនេះដែរ គណៈប្រតិភូបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសគ្រប់ផ្នែក ដែលបាននិងកំពុងបំពេញភារកិច្ចការងារយ៉ាងសស្រាក់សស្រាំ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេស បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរុញច្រានគម្រោងនេះឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ ដើម្បីបានជាឧត្តមប្រយោជន៍ជាតិក្នុងការលើកកម្ពស់វិស័យសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ ឱ្យកាន់តែមានសក្តានុពល និងមានភាពប្រកួតប្រជែងខ្ពស់៕

អត្ថបទដែលទាក់ទង

អគ្គិភ័យឆេះក្នុងរោងចក្រផលិតចានស្នោរបានរលត់វិញហើយ ក្រោយសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលា
2026/07/11 02:32:34 pm        1
សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃចំនួន១៤នាក់ ដកហូតទូរស័ព្ទដៃជាង ១០០គ្រឿងពាក់ព័ន្ធបទល្មើស online Scam
2026/07/11 01:54:56 pm        1
កម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
2026/07/11 01:41:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គិភ័យឆេះក្នុងរោងចក្រផលិតចានស្នោរបានរលត់វិញហើយ ក្រោយសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលា

2026/07/11 02:32:34 pm
​លោក Trump ព្រមានថា មីស៊ីល ១.០០០គ្រាប់ «ត្រៀម​រួច​ហើយ​» បើអ៊ីរ៉ង់ព្យាយាមធ្វើឃាតលោក
2026/07/11 01:58:05 pm
​សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃចំនួន១៤នាក់ ដកហូតទូរស័ព្ទដៃជាង ១០០គ្រឿងពាក់ព័ន្ធបទល្មើស online Scam
2026/07/11 01:54:56 pm
​ព្យុះទីហ្វុង Bavi វាយ​ប្រហារ​​កោះភាគខាងត្បូងរបស់ជប៉ុន ខណៈតៃវ៉ាន់ជម្លៀសមនុស្សរាប់ពាន់នាក់
2026/07/11 01:53:30 pm
​សមាជិកព្រឹទ្ធសភាអាមេរិក៖ ចិនអាចជួយបញ្ចប់សង្គ្រាមអ៊ុយក្រែនដោយដាក់សម្ពាធលើរុស្ស៊ី
2026/07/11 01:48:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/10 05:22:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am