UN ស្វាគមន៍កិច្ចព្រមព្រៀងនៅយេម៉ែនដើម្បីដោះលែងឈ្លើយសឹក ១.៦០០នាក់ និងជំរុញការអនុវត្ត ឆាប់រហ័ស

2026/05/16 08:02:19 pm        79

ការិយាល័យបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បាននិយាយថា រដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងក្រុមហ៊ូទី ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នឹងដោះដូរឈ្លើយសឹកជាង១.៦០០នាក់ ជាការដោះលែងអ្នកជាប់ឃុំច្រើនបំផុត ចាប់តាំងពីការផ្ទុះឡើងសង្គ្រាមនៅយេម៉ែន។

ជម្លោះ បានផ្ទុះឡើងបន្ទាប់ពីក្រុមហ៊ូទីបានដណ្តើមយករដ្ឋធានីសាណាក្នុងឆ្នាំ២០១៤ ជំរុញឱ្យមានអន្តរាគមន៍យោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីគាំទ្ររដ្ឋាភិបាល នៅឆ្នាំបន្ទាប់។ មន្ត្រីក្រុមហ៊ូទី និយាយថា ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ូទី នឹងដោះលែងឈ្លើយសឹកចំនួន ៥៨០នាក់ រួមទាំងពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតចំនួន ៧នាក់ និងជនជាតិស៊ូដង់២០នាក់ ខណៈរដ្ឋាភិបាលនឹងដោះលែងឈ្លើយសឹកក្រុមហ៊ូទីចំនួន ១.១០០នាក់។

ភាគីទាំងពីរ បានព្រមព្រៀងគ្នាបើកកិច្ចពិភាក្សាបន្ថែមទៀតលើការដោះលែងបន្ថែម និងអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចទៅវិញទៅមកទៅកាន់មណ្ឌលឃុំឃាំង។ ពួកគេ ក៏បានព្រមព្រៀងគ្នាលើផែនការអនុវត្តជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដើម្បីបន្តប្រតិបត្តិការដោះលែង។ លោក Farhan Haq អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ថា កិច្ចព្រមព្រៀងនេះគឺជា «លទ្ធផលនៃការចរចាដោយផ្ទាល់រយៈពេលជាច្រើនសប្តាហ៍មកហើយនៅទីក្រុង Amman ប្រទេសហ្ស៊កដានី ក្រោមការគាំទ្ររបស់អង្គការសហប្រជាជាតិ» ហើយ លោកអគ្គលេខាធិការបានជំរុញឱ្យភាគីនានា «មានចំណាត់ការយ៉ាងឆាប់រហ័សឈានទៅរកការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយសហការជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដើម្បីឱ្យក្រុមគ្រួសារអាចជួបជុំគ្នាវិញបានឆាប់តាមដែលអាចធ្វើទៅបាន»។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        11
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        36
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm