សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត

2026/05/17 08:58:14 pm        135

សហគមន៍អេកូទេសចរណ៍កោះផ្តៅ គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានសក្ដានុពលមួយ ស្ថិតនៅលើកោះរងាវ ដែរជាកោះវែងជាងគេក្នុងទន្លេមេគង្គ​សហគមន៍នេះ មានទីតាំងស្ថិតនៅភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានចំងាយប្រមាណជា ៤៥គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។

ដើម្បីទៅដល់សហគមន៍ ភ្ញៀវទេសចរណ៍ ត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ​ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ទៅកាន់ស្រុកសំបូរ និងបន្តដំណើរតាមទូកពីស្រុកសំបូរទៅ​កាន់​កោះរងាវ រួចបន្ត​ដំណើរប្រមាណជា ៦ គីឡូម៉ែត បន្តទៀត ទើបទៅដល់គោលដៅ ទេសចរសហគមន៍។

នៅក្នុងតំបន់នេះ សម្បូរទៅដោយធនធានធម្មជាតិយ៉ាងសំបូរបែប និងជាតំបន់ដ៏មាន សក្តានុពលដល់វិស័យអេកូទេសចរណ៍​បែបធម្មជាតិ និងវប្បធម៌ដ៏ស្រស់ត្រកាល ដូចជា ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត សត្វផ្សោតទន្លេមេគង្គ សម្រស់ដើមឈើព្រៃលិចទឹក ទឹកទន្លេដ៏សែន ត្រជាក់ សត្វស្លាបដ៏កម្រ សត្វត្រីជាច្រើនប្រភេទ និងការរស់នៅតាមបែប ទំនៀមទម្លាប់ បុរាណរបស់ប្រជាជននៅទីនោះដែលមានដើមកំណើតជាខ្មែរ។តាមការឲ្យដឹងពីមន្ត្រីនៃមន្ទីរទេសចរខេត្តក្រចេះ បានឲ្យដឹងថា សហគមន៍ អេកូទេសចរណ៍ កោះផ្តៅ មានផ្ដល់សេវាកម្ម និងការកម្សាន្តក្នុងសហគមន៍​ ដូចជា ផ្ទះឈើបែបខ្មែរបុរាណ សម្រាប់ស្នាក់នៅជាមួយប្រជាជនក្នុងតម្លៃសមរម្យ,​ មានម្ហូបអាហារ តាមទម្លាប់អ្នកភូមិ​ ស្រុកស្រែដែលចម្អិនដោយស្នាដៃអ្នកភូមិផ្ទាល់​ ហើយអ្នកទេសចរណ៍ អាចជិះទូកទស្សនា សត្វផ្សោត បោះតង់ និងការទស្សនាសត្វស្លាប គយគន់ទេសភាពថ្ងៃលិច តាមមាត់ទន្លេ អាចជិះម៉ូតូឌុបទស្សនាការជីវិតនិងរស់នៅក្នុងសហគមន៍ ក៏ដូចជា ជួលកង់ជិះទស្សនាជុំវិញកោះជាដើម។

ក្រៅពីនោះ ភ្ញៀវទេសចរណ៍ នៅអាចចូលរួមសកម្មភាពធ្វើកសិកម្ម ​ និងកសិឧកម្ម ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ ដូចជា ព្យូស្រែ​ ស្ទួងស្រូវ ច្រូតស្រូវ ជីកស្រះចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ធ្វើទ្រុងមាន់ ទា និងសកម្មភាពដាំដុះបន្លែផ្លែឈើហូបផ្លែផ្សេងៗ ដ៏សំបូរបែប ផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm