សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានប្រកាសទទួលរ៉ាប់រងក្នុងជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ។
សម្តេចតេជោ បានថ្លែងថា ‘’មានបងប្អូនអ្នកចិត្តបុណ្យជាច្រើនបាន
អំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់។ មុននេះបន្តិចខ្ញុំរកឃើញអ្នកជំងឺនេះហើយ
សម្តេចបានបន្តថា តាមរយៈ ឯកឧត្តម សេង ទៀង។ ចាប់ពីពេលនេះទៅខ្ញុំទទួលរ៉ាប់រងក្នុង
ការព្យាបាលទាំងស្រុង។’’
សម្តេចតេជោបញ្ជាក់ថា ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងទៅ
ជួបអ្នកគ្រូដើម្បីពិភាក្សារកដំណោះស្រាយដែលពេលនេះមានពន្លឺខ្លះហើយបន្ទាប់ពីបានពិភាក្សាជាមួយ
វេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរ
ពេទ្យកាល់ម៉ែត្រ៕




