ពាន Rithy Jesda U23 បើកការប្រកួតរដូវកាលថ្មី ដើម្បីជំរុញសមត្ថភាពយុវជនកាន់តែខ្លាំង

2026/05/18 05:45:20 pm        258

ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល Rithy Jesda U23 Futsal Cup 2026 បានបើកការប្រកួតរដូវកាលថ្មីរបស់ខ្លួនហើយ ដោយមានបេក្ខភាព ៧ក្រុមចូលរួម ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ក្នុងសាលនៅកម្ពុជា។

លោក ហុង ងន់ឆៃ គណៈកម្មាការរៀបចំពាននេះ បានឲ្យដឹងថា ពានរង្វាន់អាយុក្រោម ២៣ឆ្នាំ ដែលថ្នាក់ដឹកនាំទីលាន ឬទ្ធី ចេស្ដា បានរៀបចំនេះ ក្នុងគោលបំណងរក្សាឲ្យបាននូវស្ថេរភាពក្នុងការរៀបចំពាន ដើម្បីផ្ដល់់ឱកាសដល់កីឡាករ ពិសេសយុវជន ដែលពិបាកប្រកួតប្រជែងជាមួយក្រុមធំ បានចូលរួមប្រកួត និងអភិវឌ្ឍន៍សមត្ថភាពកាន់តែខ្លាំង។

ជាមួយគ្នាលោក កែវ សុចិត្រា សមាជិកក្រុមធំ និងជាគ្រូបង្វឹកក្រុមយុវជន Sybell FC បានបង្ហាញការគាំទ្រ ចំពោះព្រឹត្តិការណ៍នេះ ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងសាលនៅកម្ពុជា ហើយក៏សង្ឃឹមថា នឹងមានវិស័យឯកជន ចូលរួមសហការ និងគាំទ្រដល់ដំណើរការរៀបចំពាននេះឲ្យកាន់តែអស្ចារ្យផងដែរ។

សម្រាប់បេក្ខភាព ៧ក្រុម ដែលចូលរួមប្រជែងពានរង្វាន់ Rithy Jesda U23 Futsal Cup 2026 នេះ រួមមានក្រុម Sybelle Academy, ក្រុម DIG Academy, Lucky Futsal Academy, ក្រុមយុវជន Mighty Man FT, ក្រុមយុវជន  Mihel Seoul Young Gun FT, ក្រុមយុវជន BYD FC និងក្រុមយុវជនសេនាអង្គរយូណាយធីត។ ការប្រកួតនេះ នឹងប្រើរូបមន្ដលក្ខណៈលីគ ដោយក្រោយបញ្ចប់វិលជុំដំណាក់កាលទី១ ក្រុមកំពូលតារាង នឹងត្រូវឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមឈរលេខ២ ដល់លេខ៥ នឹងត្រូវប្រកួតខ្វែងគ្នា ស្វែងរកក្រុមឈ្នះឡើងជួបក្រុមកំពូលតារាង នៃដំណាក់កាលទី១ ដើម្បីប្រជែងពានតែម្ដង។

ចំពោះលទ្ធផលការប្រកួតសប្ដាហ៍ដំបូង កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ រួមមានក្រុមយុវជន Sybelle បានយកឈ្នះក្រុម DIG FC ៥-២, ក្រុមយុវជន Mighty Man FT យកឈ្នះក្រុម BYD ៨-២ និង ក្រុម Mihel Seoul Young Gun FT យកឈ្នះក្រុមសេនាអង្គរយូណាយធីត ១២-២ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        276
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm