សហគ្រាសអនុវត្តបញ្ជីគណនេយ្យបានល្អ អាចទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម

2026/05/18 06:13:49 pm        797

អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម ថ្លែងថា ការ​ចូលរួម​អនុវត្ត​បញ្ជី​កាតព្វកិច្ច​គណ​នេយ្យ ​និងសវនកម្ម របស់វិស័យឯកជន បានត្រឹមត្រូវ និងអាចទុកចិត្តបាន នឹងធ្វើឱ្យសហគ្រាស​ទទួល​បាន​ឥណទានសម្រាប់ពង្រីកអាជីវកម្ម និងក៏ជាការចូលរួមចំណែក ដល់ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិផងដែរ។

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម លើកឡើង​នៅ​ក្នុង​សន្និសីទ​ស្តីពី​អាជីព ​ផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នេះ​ថា ​បច្ចុប្បន្ននេះវិស័យគណនេយ្យ និងសវនកម្ម បាននិងកំពុង ពង្រឹងតាម​គោលដៅ​ដែល​បាន​កំណត់ ​នៅក្នុងឯកសារយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម គឺការបង្កើត​ប្រព័ន្ធ​គណ​នេយ្យ ​និងសវនកម្មមួយដែលរឹងមាំ គណនេយ្យភាព តម្លាភាព និងអាចទុកចិត្តបាន ។ បញ្ហា​នេះ កម្ពុជាមានយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យ គណនេយ្យ និងសវនកម្មឆ្នាំ២០២៥-២០៣៥ ហើយក​ន្លងមកក្នុងក្របខណ្ឌនៃច្បាប់, និយ័តករគណនេយ្យ និងសវនកម្ម បានអនុវត្ត វិធាន​ការ​ពង្រឹងអ​នុលោមភាព, ក្នុងនោះវិធានការទោសទណ្ឌ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ហើយ​ចាប់​ពី​ឆ្នាំ​២០២០ និយ័តករ បានចាប់អនុវត្តកាតព្វកិច្ចកំណត់ដោយច្បាប់រួមមាន៖ កាតព្វកិច្ច​កាន់​បញ្ជី​គណនេយ្យ, កាតព្វកិច្ចរៀបចចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារជាធរមាន និង​កាតព្វ​កិច្ច​ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

ឯកឧត្តម បន្តថា បញ្ហានេះវិស័យឯកជនដែលកំពុងប្រតិបត្តិការក្នុងអាជីវកម្ម ត្រូវ​មាន​ការ​យល់ដឹ​ង​បន្ថែម​អំពី​បទប្បញ្ញត្តិថ្មីៗ និងការដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ក្នុងនោះការ​ចូល​រួម​អនុវត្ត​តាម​ស្តង់ដារ គណនេយ្យ និងសវនកម្មបានល្អ អាចផ្តល់ អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោង​ចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និង​បញ្ជី​គណនេយ្យ​អាច​ទុក ចិត្តបាន និងអាចទាញផលប្រយោជន៍បានជាច្រើនដូចជា ការទទួលបាន​ឥណទាន​ផ្សេង​ៗ​ដើម្បី​បង្កើន​ទុនវិនិយោគ និងជាការចូលរួម ចំណែកដល់ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​។

ឯកឧត្តម ប៊ូ ថារិន សង្កត់ធ្ងន់ថា ជុំវិញបញ្ហាខាងលើនេះ ម្ចាស់រោងចក្រ សហគ្រាស​ទាំង​អស់​គឺស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង់នៃ បទប្បញ្ញត្តិ ដោយមិនអាចអនុវត្តវិជ្ជាជីវៈគណនេយ្យ និង​សវន​កម្ម​ដោយ​សេរីគ្មានការគ្រប់គ្រងនោះឡើយ ដោយក្នុងក្រមខណ្ឌនៃច្បាប់ និយ័តករគណនេយ្យ និង​សវនកម្មបានកំពុងអនុវត្តវិធានការពង្រឹងអនុលោមភាព វិធានការទោសទណ្ឌ ក្នុងនោះ​ចាប់​ពី​ឆ្នាំ​២០២០ និយ័តករបានអនុវត្តកាពត្វកិច្ចដែលកំណត់ដោយច្បាប់រួមមាន កាពត្វកិច្ច​កាន់​បញ្ជី​គណ​នេយ្យ ការរៀបចចំរបាយការណ៍ហិរញ្ញវត្ថុស្រប តាមស្តង់ដារជាធរមាន និងកាពត្វកិច្ច​ដាក់​របាយ​ការណ៍ហិរញ្ញវត្ថុឱ្យរបាយការណ៍សវនកម្មឯករាជ្យ ប្រសិនជាប់លក្ខខណ្ឌតម្រូវ។ បញ្ហា នេះ​ឃើញ​ថា​ក្រុមហ៊ុនជាច្រើនចូលខ្លួនដោយស្ម័គ្រចិត្ត ខណៈក្រុមហ៊ុនមួយចំនួនត្រូវបានបង្ខំ។ ឯកឧត្តម បញ្ជាក់ថាបន្ថែមថា ប្រសិន រោងចក្រ សហគ្រាសនានា មិនអនុវត្តនូវ​កាពត្វកិច្ច​គណ​នេយ្យ​ដាក់​របាយការណ៍គ្រប់ប្រព័ន្ធ E-filing របស់និយ័តករ នឹងរងនូវការផាក ពិន័យ (សហ​គ្រាស​មិន​អនុវត្ត ៥០ លានរៀល និងសហគ្រាសដែលរងសវនកម្មពិន័យ ៦០ លានរៀល)៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm