បុគ្គលិកផ្ទះបាយសហគមន៍ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា

2026/05/18 06:21:28 pm        50

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ដែលរាយការណ៍ពីទីក្រុងហ្កាហ្សាបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៨នាក់ រួមទាំងបីនាក់នៅក្រុង Deir el-Balah និងអ្នកផ្សេងទៀតនៅក្រុង Khan Younis និង Beit Lahiya។ ការវាយប្រហារកាលពីថ្ងៃអាទិត្យលើទីក្រុង Deir el-Balah ភាគកណ្តាល បានដាក់គោលដៅលើផ្ទះបាយសហគមន៍មួយកន្លែង ហើយជនរងគ្រោះបីនាក់គឺជាបុគ្គលិកផ្ទះបាយសហគមន៍។

សារព័ត៌មាននិយាយថា «នេះបង្ហាញថា អ៊ីស្រាអែលមិនត្រឹមតែកំណត់គោលដៅលើប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអង្គការនានាដែលបម្រើសហគមន៍នៅទូទាំងតំបន់ហ្កាហ្សាផងដែរ»។ ដោយឆ្លើយតបទៅនឹងការវាយប្រហារ ក្រុមហាម៉ាសបាននិយាយថា វាគឺជា «ឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនា និងជាហេតុការណ៍ថ្មីនៃអំពើប្រល័យពូជសាសន៍ដែលនៅបន្តប្រឆាំងប្រជាជនរបស់យើងនៅក្នុងតំបន់ហ្កាហ្សា»។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រដាប់អាវុធបាននិយាយថា «រឿងនេះ កើតឡើងក្នុងពេលមានភាពស្ងៀមស្ងាត់ និងភាពអសកម្មរបស់អន្តរជាតិដែលជំរុញឱ្យការចូលកាន់កាប់នេះ បន្តការសម្លាប់រង្គាល ដោយមិនអើពើទៅនឹងតម្លៃ បទដ្ឋាន និងច្បាប់អន្តរជាតិអ្វីទាំងអស់»។

យោងតាមស្ថិតិរបស់អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧២.៧៦០នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រួមទាំងយ៉ាងហោចណាស់ ៨៧១ នាក់ចាប់តាំងពីអ្វីដែលគេហៅថា បទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm