អ៊ីស្រាអែល នឹងបង្កើតការិយាល័យការពារជាតិនៅក្នុងបរិវេណអតីតទីភ្នាក់ងារ UNRWA នៅក្រុងយេរូសាឡឹមខាងកើត

2026/05/18 06:48:31 pm        52

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានអនុម័តផែនការសាងសង់ការិយាល័យការពារជាតិនៅលើទីតាំងរបស់ទីភ្នាក់ងារសង្គ្រោះនិងការងាររបស់អង្គការសហប្រជាជាតិ ដែលត្រូវបានរុះរើកាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុងហ្សេរុយសាឡឹមខាងកើត។

កាលពីខែមករា អ៊ីស្រាអែល បានរុះរើរចនាសម្ព័ន្ធនៅខាងក្នុងទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សេរុយសាឡឹមខាងកើត បន្ទាប់ពីបានរឹបអូសទីតាំងនោះកាលពីឆ្នាំមុន ជាចំណាត់ការមួយដែលត្រូវបានថ្កោលទោសដោយទីភ្នាក់ងារនេះ ថាជាការរំលោភលើច្បាប់អន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រសួងការពារជាតិ និងទីក្រុងយេរូសាឡឹម បាននិយាយថា បរិវេណថ្មីនេះនឹងរួមបញ្ចូលការបង្កើតសារមន្ទីរយោធា ការិយាល័យជ្រើសរើសបុគ្គលិក និងការិយាល័យរដ្ឋមន្ត្រីការពារជាតិ។

ទីភ្នាក់ងារ UNRWA ដែលអាជ្ញាធរអ៊ីស្រាអែល បានចោទប្រកាន់ពីភាពលំអៀង មិនបានប្រើប្រាស់អគារនេះទេ ចាប់តាំងពីដើមឆ្នាំមុន បន្ទាប់ពីអ៊ីស្រាអែល បានបញ្ជាឱ្យភ្នាក់ងារចាកចេញពីបរិវេណទាំងអស់របស់ខ្លួន និងបញ្ឈប់ប្រតិបត្តិការ។ អ្នកនាំពាក្យទីភ្នាក់ងារ UNRWA បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការរបស់អ៊ីស្រាអែលនោះទេ។ ទីភ្នាក់ងារនេះ បានធ្វើប្រតិបត្តិការនៅភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ដែលអង្គការសហប្រជាជាតិ និងប្រទេសភាគច្រើន ចាត់ទុកថាជាដែនដីដែលចូលកាន់កាប់ដោយអ៊ីស្រាអែល ខណៈទីក្រុងនេះត្រូវបានដណ្តើមយកពីប្រទេសហ្ស៊កដានី ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ឆ្នាំ ១៩៦៧។ អ៊ីស្រាអែល បានចាត់ទុកទីក្រុងហ្សេរុយសាឡឹមទាំងមូលថាជារដ្ឋធានី ដែលមិនអាចបែងចែកបានរបស់ខ្លួន។ ទីភ្នាក់ងារ UNRWA បានធ្វើប្រតិបត្តិការនៅតំបន់ហ្កាហ្សា តំបន់ West Bank និងកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ា ដោយផ្តល់ការអប់រំ ការថែទាំសុខភាព សេវាសង្គម និងទីជម្រកដល់ប្រជាជនប៉ាឡេស្ទីន រាប់លាននាក់។


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm